ប្រធានាធិបតីទើបតែជាប់ឆ្នោត ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា លោកនឹងដាក់ទោសពលរដ្ឋអាមេរិក ណាដែលបានដុតទង់ជាតិរបស់ខ្លួននឹង ត្រូវជាប់គុកមួយឆ្នាំ ឬដកសិទ្ធិជាពលរដ្ឋ ទៀតផង។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា គ្មានបុគ្គលណាមួយមានសិទ្ធិដុតទង់ជាតិអាមេរិកឡើយ ហើយអ្នកដុតនឹងត្រូវ ទទួលលទ្ធផលអាក្រក់។ ការប្រកាសខាង លើរបស់លោក ត្រាំ បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋអាមេរិកដោយសារតែតាមរដ្ឋធម្មនុញ្ញពលរដ្ឋមានសិទ្ធិដុតទង់ ជាតិដោយមិនមានទោស។
មេធាវីល្បីមួយរូបនៅអាមេរិកបាន បញ្ជាក់ថា ការដុតទង់ជាតិអាមេរិកគឺមិន ខុសអ្វីការដកសិទ្ធិសេរីភាពបញ្ចេញមតិនោះឡើយ។ ការដាក់ទោស ឬដកហូត សិទ្ធិពលរដ្ឋគឺជាការខុសទៅនឹងរដ្ឋធម្ម នុញ្ញដែលបានចែង។
ការប្រកាសរបស់លោក ដូណាល់ ត្រាំ ក្រោយពេលមានពលរដ្ឋជាច្រើនបានធ្វើបាតុកម្មប្រឆាំងរូបលោកនៅរដ្ឋជាច្រើន បន្ទាប់ពីលោកបានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយមានសំឡេងលើសលប់គឺ ៣០៦ អាសនៈទល់នឹង២៣២អាសនៈ។
សកម្មភាពបាតុកម្មប្រឆាំងរូបលោក កន្លងមកតែងតែមានការដុតទង់ជាតិដែល ជាហេតុធ្វើឲ្យលោក ត្រាំ បង្ហាញការខឹង សម្បាយ៉ាងខ្លាំង៕
ប្រែសម្រួល៖ ម៉ែវ សាធី