រុស្ស៊ីនៅតែខ្វះអាវុធជាច្រើនដើម្បីធ្វើសង្គ្រាម

ចែករំលែក៖

បើទោះបីរុស្ស៊ីជាប្រទេសមហាអំណាចសព្វាវុធនៅលើពិភពលោកប៉ុន្តែប្រទេសនេះនៅខ្វះអាវុធជាច្រើនប្រើប្រាស់នៅក្នុងជួរកងទ័ពក្រោយពេលរុស្ស៊ីដាក់ពង្រាយ កម្លាំងតាមព្រំដែននិងនៅក្នុងប្រទេសស៊ីរី។ ការដាក់ពង្រាយទាំងនោះហើយទើបដឹងថា រុស្ស៊ីត្រូវការអាវុធជាច្រើនទៀតដើម្បី បំពេញការខ្វះខាតរបស់កងទ័ព។

នៅពេលនេះរុស្ស៊ីកំពុងតែមានសភាពតានតឹងជាមួយប្រទេសលោកខាងលិចធ្វើឲ្យរុស្ស៊ីត្រូវតែបង្កើនការផលិតអាវុធបន្ថែមប៉ុន្តែបានយឺតពេលទៅហើយ។ ពេលនេះ រុស្ស៊ីបានជួសជុលរថក្រោះជាង៣.០០០គ្រឿងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព វិញក្រោយឲ្យចូលនិវត្តន៍។

រដ្ឋាភិបាលរុស្ស៊ីគ្រោងជួសជុលរថក្រោះ ចម្បាំង T-80 ដល់ទៅ៣.០០០គ្រឿង រួច ហើយយកពួកវាឲ្យត្រឡប់ចូលបម្រើការនៅ ក្នុងកងទ័ពដែលនេះស្តាប់ទៅដូចជារឿង ដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែវាពិតជាសញ្ញានៃការបន្ថយនូវអំណាចសេដ្ឋកិច្ច និងយោ ធារបស់រុស្ស៊ី។

យោងតាមប្រភពពី Telegraph ឲ្យដឹង ថា រថក្រោះចម្បាំង T-80 ចាស់ៗ នឹងត្រូវ យកចេញពីឃ្លាំងរក្សាទុក រួចធ្វើទំនើបកម្មឲ្យទៅជារថក្រោះស្តង់ដារ T-80BV ថ្មីដែល ការងារនេះនឹងត្រូវបានទទួលរ៉ាប់រងធ្វើ ដោយ Omsktransmash ដែលជាស្ថាប័ន រចនា និងវិស្វកម្មរបស់រដ្ឋស្ថិតនៅទីក្រុង Omsk ស៊ីបេរី។

យោងតាមការចុះផ្សាយរបស់ Popular Mechanics រថក្រោះ T-80BV នៅតែ មានសញ្ញាទន់ខ្សោយជាងរថក្រោះរបស់ ណាតូ ដូចជា M1A2 Abrams, Leopard 2A7, និង Challenger 2 តែរដ្ឋាភិបាលរុស្ស៊ី និយាយថា T-80BV នឹងមានលក្ខណៈ សមស្របទៅនឹងល័ក្ខខ័ណ្ឌអាកាសធាតុ តំបន់អាក់ទិកតំបន់ Far East និងស៊ីបេរី ហើយនោះជាការពិតគ្រប់គ្រាន់ ព្រោះម៉ាស៊ីនរថក្រោះដំណើរការដោយថាមពលហ្គាសធន់នឹងត្រជាក់ជាងម៉ាស៊ីនម៉ាស៊ូត។ តំបន់យោធាទាំងនោះគឺជាតំបន់ស្ងប់ស្ងាត់ ហើយជាចម្ងាយដ៏មានសុវត្ថិភាពពីរថក្រោះ របស់ណាតូ។

កន្លងមកស្ស៊ីទើបតែបានសាកល្បង ប្រព័ន្ធមីស៊ីលវាយលុកដែលបំពាក់នៅលើរថភ្លើងដើម្បីវាយប្រហារនៅតាមគោលដៅនានាដែល ស្ថិតនៅឆ្ងាយបានទាន់ពេល វេលា។

ឧត្តមសេនីយ៍ Viktor Esin មេបញ្ជាការកងទ័ពកាំជ្រួចមីស៊ីលបានឲ្យដឹងថា ការ សាកល្បងខាងលើទទួលបានជោគជ័យ ក្នុងការដឹកជញ្ជូនមីស៊ីល និងបាញ់ប្រហារ ទៅកាន់គោលដៅ។

សូមបញ្ជាក់ផងដែរថា ក្បួនរថភ្លើង មីស៊ីល Barguzin នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងកងពលកាំជ្រួចមីស៊ីលរុស្ស៊ីនាឆ្នាំ ២០១៨ខាងមុខ។ តាមគម្រោងរថភ្លើង ខាងលើនឹងបម្រើនៅក្នុងជួរកងទ័ពរហូត ដល់ឆ្នាំ២០៤០។

រថភ្លើង Barguzin បំពាក់កាំជ្រួចមីស៊ីល ឆ្លងទ្វីប RS-24 Yars ដ៏ទំនើប ហើយពេលវេលាដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺនៅ ចុងឆ្នាំ២០១៨ឬដើមឆ្នាំ២០១៩។

ប្រព័ន្ធរថភ្លើងមីស៊ីលបានដាក់ឲ្យប្រើប្រាស់កាលពីជំនាន់សហភាពសូវៀត ប៉ុន្តែត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០០៥។ ការដាក់ឲ្យប្រើប្រាស់នាពេលខាងមុខចំពេលដែលរុស្ស៊ីកំពុងតែបង្កើនយុទ្ធសាស្ត្រទប់ ទល់នឹងប្រទេសលោកខាងលិចក្នុងនោះមានអង្គការណាតូជាដើម។

រយៈពេលចុងក្រោយនេះរុស្ស៊ីបានបង្កើន អាវុធនៅតាមព្រំដែនជាប់ប្រទេសតំបន់ អឺរ៉ុប ពិសេសប្រទេសជាសមាជិកណាតូ ក្រោយពេលដែលអាមេរិកបានដាក់អាវុធការពារជាច្រើនគ្រឿងនៅជាប់ព្រំដែន រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះណាតូបានធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនរុស្ស៊ីដែរ៕

tanks-1 tanks-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print