ភ្នំពេញ៖ ទីតាំងហាងBarបរទេសដែលបើកអាជីវកម្មមាននារីបម្រើសិចសុីរបៀបស្រើបស្រាលនាំឲ្យប៉ះពាល់ដ៏ប្រពៃណីខ្មែរ ហើយម្យ៉ាងវិញទៀតនោះគឺរំលាភចិញ្ចើមផ្លូវសារធារណៈនោះ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះធ្វើការអប់រំដល់ម្ចាស់អាជីវកម្ម កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចហាងបាបារាំងយីហោ ខេនឌីបារ(CANDY BAR) ទីតាំងផ្ទះលេខ២៤-២៦Eo ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានថា ទីតាំងហាងBarបរទេសដែលបើកអាជីវកម្មមាននារីបម្រើសិចសុីរបៀបស្រើបស្រាលនាំឲ្យប៉ះពាល់ដ៏ប្រពៃណីខ្មែរ ក៏ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតខាងប្តឹងទៅអាជ្ញាធរមូលដ្ឋាន ទើបនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីណែនាំដល់ម្ចាស់អាជីវកម្ម ទី១,មិនអនុញ្ញាតឲ្យនារីបម្រើក្នុងហាងរាំបែបស្រើបស្រាលកំដរភ្ញៀវដែលនាំឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ ,ទី២មិនឲ្យមានការយកចិញ្ចើមផ្លូវបិទបាំងធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈឡើយ ។
អាជ្ញាធរបញ្ជាក់ថា ក្នុងការចុះណែនាំនេះបើម្ចាស់អាជីវកម្មមិនអនុវត្តតាមនោះអាជ្ញាធរនិងចាត់វិធានការមិនខ្វល់ពីការខាតបង់ទ្រព្យសម្បត្តិហាងឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាល១ បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងខណៈដែលហាងបរទេសដែលបើកព្រោងព្រាតសម្បូរទៅដោយជនបរទេសគ្រប់ជាតិសសាន៍ ដែលចូលចិត្តសប្បាយពីការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាសេវាស្រ្តីបម្រើផ្លូវភេទ ដែលជ្រកតាមហាងបារាំងទាំងនោះ ។ ដូច្នេះហើយពួកគាត់បានទទូចសំណូមពរដល់អាជ្ញាធរគួរតែមានវិធានការទប់ស្កាត់ចំពោះហាងBarបារាំងដែលកំពុងរីកដូចផ្សិតទាំងនោះផងដែរ ៕
...
ដោយ៖ តារា