កីឡាករ លាស់ យីន ជួប សល់ ប៊ុនអុីម ចំណែកលិញ ភារម្យ ជួប ​លាភ រដ្ឋានៅ TV5 Boxing Knock Out Series

ចែករំលែក៖

ភ្នំពេញ៖ កីឡាករប្រដាល់៤នាក់ត្រូវ ប្រកួតដណ្តើមកៅអីវគ្គ១៦នាក់ក្នុងកម្មវិធីTV5 Boxing Knock Out Series ទម្ងន់៦០ គីឡូក្រាម គឺកីឡាករ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ត្រូវជួបប្រកួតជាមួយ កីឡាករ សល់ ប៊ុនអុីម អ្នកប្រដាល់មកពីក្លិប កុសលកីឡា។ រីឯកីឡាករ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរត្រូវជួបជាមួយ កីឡាករលាភ រដ្ឋា មកពីក្លិបក្រុងប៉ោយប៉ែត នៅលើសង្វៀន TIFFY ARENA នាថ្ងៃសៅរ៍ ទី៣ ខែធ្នូឆ្នាំ២០១៦នេះ ។

ចំពោះការជួបប្រកួតគ្នារវាងកីឡាករ លាស់ យីន នឹង សល់ ប៊ុនអុីម ពួកគេមិន ធ្លាប់ជួបគ្នាទេកន្លងទៅ ព្រោះអ្នកទាំង២មានទម្ងន់ខុសគ្នា។ដូច្នេះជំនួបនេះលាស់ យីន និងសល់ ប៊ុនអុីម ទំនងជាពិបាកយកឈ្នះ គ្នាខ្លាំងណាស់ ប៉ុន្តែទោះបីយ៉ាងណាការហ្វឹកហាត់ត្រៀមសម្រាប់ដណ្តើមកៅអីវគ្គ១៦ជុំទី២សុទ្ធតែចង់ឈ្នះដូចគ្នា។ បើគិត តាមប្រវត្តិប្រកួត លាស់ យីន គេចាស់ វស្សាជាង ប៊ុនអុីមហើយ ម្យ៉ាងទៀត លាស់ យីនមានកម្លាំងវាយសន្ធាប់ខ្លាំងគួរសមដែរ។ ដូច្នេះចាំមើល តើ លាស់ យីន អាចយកឈ្នះ សល់ ប៊ុនអុីម បានឬអត់?
គួររំលឹកថា លាស់ យីន ប្រកួតចុង ក្រោយវាយឈ្នះកីឡាករ Yorth Sing អ្នកប្រដាល់ថៃក្នុងទឹកទី២កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ រីឯប្រកួតចុងក្រោយរបស់ សល់ ប៊ុនអ៊ីមវាយចាញ់ កីឡាករខុន បូឡា មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ដោយពិន្ទុ។

ចំពោះការប្រកួតរវាងកីឡាករ លិញ ភារម្យ នឹងកីឡាករ លាភ រដ្ឋវិញម្នាក់ជា កីឡាករជើងចាស់ ឯម្នាក់ទៀតជាអ្នក ប្រដាល់ជើងថ្មី ប៉ុន្តែយ៉ាងណាការប្រកួតរវាងអ្នកប្រដាល់ទាំងពីរពុំដឹងថានរណាជាអាចមានសំណាងល្អឡើងទៅប្រកួតវគ្គ១៦នាក់នោះទេ។ ប្រកួតចុងក្រោយរបស់ លិញ ភារម្យ វាយឈ្នះ លីន វីរៈ មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធដោយពិន្ទុ រីឯលាភ រដ្ឋា ប្រកួត ចុងក្រោយវាយឈ្នះ សេង កំសត់ មកពីក្លិប គីសែមានប្ញទ្ធិដោយពិន្ទុ ។

គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់៣២នាក់ចូលរួមចែក ចេញជា៤ដំណាក់កាល គឺដំណាក់កាលទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់៕

boxing-2 boxing-1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print