manu-4

បិសាចក្រហមឡើងទៅជួប Hull City ខណៈកាំភ្លើងធំជ្រុះចេញពីអង់គ្លេស League Cup

nkd-36x6_outline

ក្លិបបាល់ទាត់ Manchester United បាន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីអង់គ្លេស League Cup បន្ទាប់ពីផ្តួលក្រុម ញញួរធំ West Ham United ដោយលទ្ធផល 4-1 ក្នុងទឹកដីរបស់ខ្លួន ។

ខ្សែប្រយុទ្ធ Zlatan Ibrahimovic និង Anthony Martial រកគ្រាប់បាល់បាន២ គ្រាប់ម្នាក់ ខណៈក្រុមភ្ញៀវរកបានតែមួយគ្រាប់ដោយកីឡាករ Ashley Fletcher។ លទ្ធផលនេះធ្វើឲ្យក្លិបបិសាចក្រហមឡើងទៅប៉ះក្រុមHull Cityដែលបានទម្លាក់ក្រុម Newcastle ដោយបាល់ប៉េណាល់ទី។

នៅថ្ងៃជាមួយគ្នានេះដែរក្រុមកាំភ្លើងធំArsenalបានទទួលបរាជ័យក្នុងទឹកដីរបស់ខ្លួនដោយប្រកួតចាញ់ក្រុម Southampton ក្នុងលទ្ធផល 2-0 ។ លោក Claude Puel គ្រូបង្វឹកក្រុម Southampton បានថ្លែង ក្រោយការប្រកួតចប់ថា “ខ្ញុំពិតជារីករាយ នឹងការប្រកួតនេះ។ ពួកយើងលេងបានល្អ ហើយអ្វីដែលសំខាន់យើងបានឡើងទៅលេងវគ្គបន្តទៀត។

ក្រុម Southampton នឹងត្រូវប៉ះជាមួយ នឹងក្រុមហង្សក្រហម Liverpool ដែលបាន យកឈ្នះក្រុម Leeds United ដោយលទ្ធ ផល 2-0 កាលពីថ្ងៃអង្គារ៕

manu-4 manu-3 manu-1 manu-5 manu-2

ដោយ៖ ដេវីត

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print