ស្ត្រីអ្នកដំណើរម្នាក់បានបើកទ្វារអាសន្ន នៅលើយន្តហោះ ហើយលោតចុះតែម្តង ពេលដែលយន្តហោះត្រៀមចុះចត់នៅក្នុងអាកាសយានដ្ឋានទីក្រុង Houston រដ្ឋតិច សាសអាមេរិក។
សារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី ៣០ ខែវិច្ឆិកាថា ស្ត្រីម្នាក់បានលោតចុះពីលើយន្តហោះមានជើងហោះហើរ 1892 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines វេលាម៉ោង១៣និង១៥នាទី។ ហេតុ ការណ៍ខាងលើកើតឡើងពេលយន្តហោះ ហោះហើរពីទីក្រុង New Orleans ទៅកាន់ Houston ។
លោក Hampton Friesman អ្នកដំណើរនៅលើយន្តហោះនោះបានប្រាប់ CNN ថា «ខ្ញុំឃើញទ្វារអាសន្នបើក ហើយស្ត្រីម្នាក់ បានលោតចុះ»។
អ្នកដំណើរម្នាក់ទៀតនៅអាកាសយានដ្ឋានបានឲ្យដឹងថា «ខ្ញុំបានមើលឃើញស្ត្រីម្នាក់លោតចុះពីយន្តហោះ។ ស្ត្រីរូបនោះ លោតពីលើកម្ពស់៤-៥ម៉ែត្រ មួយសន្ទុះក្រោយមកស្ត្រីខាងលើក៏បានដើរកោងៗ ចូលក្នុងស្ថានីយ៍ក្នុងអាកាសយានដ្ឋាន ប៉ុន្តែ ត្រូវប៉ូលិសឃាត់ខ្លួន។ ស្ត្រីរូបនោះមាន របួសស្រាលប៉ុណ្ណោះពេលលោតចុះ។
នៅពេលនេះក្រុមអ្នកស្រាវជ្រាវកំពុងសួរចម្លើយ ពីមូលហេតុធ្វើឲ្យស្ត្រីខាងលើលោតចុះពីយន្តហោះ។ មុនពេលលោតស្ត្រីរូបនោះក៏មិនបាននិយាយអ្វីមួយម៉ាត់ណាឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី