បញ្ជូនស្ត្រីសង្ស័យនិងវត្ថតាងថ្នាំញៀនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ស្ត្រីជាជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀន ចំនួន៤គ្រាប់ ប្រភេទហ្វេតំវិតតាមីន និងទូរស័ព្ទចុចពិល២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន សហការជាប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្ទឹងធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ ការតាមនីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ ស្ត្រីសង្ស័យឈ្មោះ មិន សុម៉ាលី អាយុ៤៧ឆ្នាំ ត្រូវបានសមត្ថកិច្ច នគរបាលក្រុងប៉ៃលិន សហការជាប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្ទឹងធ្វើការចាប់ខ្លួន រួមវត្ថុតាងនៅជាប់និងខ្លួនជាក់ស្តែង  នៅចំណុចតាមផ្លូវជិតផ្ទះស្ត្រីសង្ស័យ ក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន កាលពីវេលាម៉ោង១៣និង២៥នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ស្ត្រីសង្ស័យបានសារភាពថា ខ្លួនពិតមានសកម្មភាពជួញដូរថ្នាំញៀនទៅឲ្យមនុស្សម្នាក់ទៀត  ហើយក៏ត្រូវសមត្ថកិច្ចសង្ស័យក៏ចាប់ឆែកឆេរឃើញថ្នាំញៀននៅជាប់ខ្លួនប្រភេទហ្វេតំវិតតាមីន ពណ៌ក្រហម និងទូរស័ព្ទចុចពិល២គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនស្ត្រីសង្ស័យនិងវត្ថតាងទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ស សារ៉េត

...

received_1822488844702325 received_1822488841368992

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print