ខេត្តកំពង់ស្ពឺ ៖ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក បានប្រារព្ធពិធីបើកវគ្គហ្វឹក ហ្វឺនបណ្តុះបណ្តាលជំនាញរថក្រោះ រថ ពាសដែក ប្រចាំឆ្នាំ២០១៦ ជំនាន់ទី៣ ស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងខ.ភ.ម. ព្រម ទាំងមានការអញ្ជើញចូលរួមពីនាយទាហាន ជាន់ខ្ពស់មកពីស្ថាប័នកងឯកភាព ចំណុះ ក្រសួង អគ្គមញ្ជាការ និងភ្ញៀវកិត្តិយសជា ច្រើនរូបទៀត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះបញ្ជាការដ្ឋានរថ ក្រោះអគ្គបញ្ជាការបានលើកឡើងពីផែន ការប្រចាំឆ្នាំ២០១៦ លើការហ្វឹកហ្វឺនបំណ្តុះ បណ្តាលបំប៉នការងារបច្ចេកទេសជំនាញ រថក្រោះ រថពាសដែក ជំនាន់ទី៣រយៈពេល ៦ខែ (ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៧ )មាន កម្មសិក្សាការីចូលរួម១០៨នាក់ ។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ជូនចំពោះ នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ ប្រកបដោយក្តីនឹករឭក និងយកចិត្តទុក ដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ កងទ័ព ។
ក្នុងនោះ លោកនាយឧត្តមសេនីយ៍បានក្រើនរំឭកចំពោះកម្មសិក្សាការីទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង របស់សាលា យកចិត្តទុកដាក់ក្នុងការរៀន សូត្រ គោរពវិន័យឲ្យបានល្អ ក្រេបជញ្ជក់ ចំណេះដឹង បទពិសោធន៍ល្អៗពីយោធាចារ្យ ពេលបញ្ចប់វគ្គទទួលលទ្ធផលល្អប្រសើរ និងចៀសវាងឲ្យឆ្ងាយពីថ្នាំញៀន ៕ ដោយ ៖ សុខដុម