ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ លោករស់ ផារិទ្ធិ នាយករដ្ឋបាលសាលា ខេត្តបានអោយដឹងថា អនុវត្តន៍តាមការណែនាំរបស់លោកអភិបាលខេត្ត ក្នុងន័យបំផុសស្មារតី ចូលរួមសម្អាតអនាម័យ បរិស្ថាន គោលបំណងធ្វើឲ្យទីក្រុង និង ទីប្រជុំជនមានសោភ័ណភាព ស្អាត លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព និងមន្ត្រីរាជការសាលាខេត្ត បានចូលរួមសម្អាតអនាម័យ បរិស្ថានក្នុងក្រុងស្វាយរៀង ចាប់ពីផ្លូវខាងមុខ ការិយាល័យរដ្ឋសភា ទៅដល់ខាងក្រោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។
លោក រស់ ផារិទ្ធិ បន្តទៀតថា ការនាំគ្នាអនាម័យនៅព្រឹកនេះ ដើម្បីធ្វើឲ្យទីក្រុង និងទីប្រជុំជន កាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខុមាលភាព របស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ជាពិសេសដើម្បីចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) ៕
ដោយ ៖ យឹមសុថាន