ខេត្តកណ្តាល ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងគំរាមកំហែងអាយុជីវិតមនុស្សជារៀង រាល់ថ្ងៃ ភាគច្រើនកើតឡើងដោយសារកត្តាមនុស្សបានធ្វើអោយរាជរដ្ឋាភិបាលមានការព្រួយ យ៉ាងខ្លាំងខាតបង់ថវិការដ្ឋរាប់លានដុល្លារក្នុង១ឆ្នាំៗ ។
មកដល់ពេលនេះករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដដែលគ្រាន់តែថតចុះប៉ុណ្ណោះ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរណ៍ត្រូវបានរក្សាទុកនៅតាមអធិ ការដ្ឋាននានាទូទាំប្រទេស អធិការដ្ឋានខ្លះរកកន្លែងទុកមិនបានផង ធ្វើអោយលោកអធិការ មួយចំនួនមួលម៉ៅក្តៅក្រហាយ ដោយសារសំណុំរឿងគ្រោះថ្នាក់មួយចំនួនបញ្ជូនទៅដល់ស្ថាប័នតុលាការ តែខាងតុលាការមានការយឺតយ៉ាវក្នុងចាត់ការសំណុំរឿង ដូច្នេះហើយបាន មធ្យោបាយមួយចំនួនទុកទាល់តែពុកផុយស្មៅ ដុះជិត ។
ដូចជានៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ មធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរជា ច្រើនគ្រឿងត្រូវបានរក្សាទុករកកន្លែងដាក់ មធ្យោបាយផ្សេងៗទៀតស្ទើរមិនបាន សូម្បីតែមន្ត្រី នគរបាលបម្រើការនៅក្នុងអង្គភាពក៏រអ៊ូរទាំងដែរ ដោយសារសំណុំរឿងទាំងអស់ស្ថិតនៅ សាលាដំបូងខេត្តកណ្តាល ។
លោក ហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយ ដឹងថា នៅឆ្នាំនេះករណីគ្រោះថ្នាក់ចរាចរនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយមានការថយចុះ ប៉ុន្តែមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរមានជាច្រើនគ្រឿងត្រូវបានរក្សាទុក ស្ទើរតែពេញ បរិវេណអធិការដ្ឋានទៅហើយ ដោយសារសំណុំរឿងភាគច្រើនស្ថិតនៅក្នុងស្ថាប័នតុលាការ មិនទាន់ជម្រះ ហើយមធ្យោបាយមួយចំនួនទៀតខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាលផ្ញើ រក្សាទុកអីចឹងហើយបានបរិវេណអធិការដ្ឋានពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរណ៍ ។
ដោយឡែកនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរបានប្រាប់ដូច្នេះថា នៅភូមិសាស្ត្រខេត្តកណ្តាល ឆ្នាំនេះករណីគ្រោះថ្នាក់ចរាចរមានការថយចុះច្រើន ហើយគ្រោះថ្នាក់ភាគច្រើនកើតឡើង ដោយសារកត្តាមនុស្សច្រើនជាកត្តាមធ្យោបាយ ចំពោះមធ្យោពាក់ព័ន្ធបទល្មើសចរាចរដែល រក្សាទុកនៅតាមអធិការដ្ឋានក៏ដូចជានៅស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿងនេះ ស្ថិត នៅលើការសម្រេចរបស់តុលាការសមត្ថកិច្ចមិនអាចយកចេញបានទេបើគ្មានការសម្រេចពី តុលាការ បញ្ហាយឺតយ៉ាវក្នុងការចាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរនៅតុលាការនេះ កន្លងមកលោកធ្លាប់បានចូលរួមប្រជុំជាមួយក្រសួងយុត្តិធម៌ដើម្បីរិះរកវិធីចាត់ការសំណុំគ្រោះថ្នាក់ចរាចរអោយបានឆាប់ផង តែមកដល់ពេលពុំទាន់មានដំណោះនៅឡើយទេ សំណុំរឿង កាន់ច្រើនទៅចំណែកមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរក៏កាន់ច្រើនទៅៗផងដែរ រហូត ដល់ទីធ្លាអធិការដ្ឋានខ្លះចង្អៀតរកកន្លែងទុកស្ទើតែគ្មាន..នេះហើយជាបញ្ហាប្រឈមទៅថ្ងៃមុខប្រសិនបើសំណុំរឿងគ្រោះថ្នាក់ចរាចរនៅតុលាការមិនព្រមចាត់ការអោយឆាប់ទេនោះ….ជាមួយគ្នានេះក្នុងនាមសមត្ថកិច្ចទទួលការងារជំនាញសណ្តាប់ធ្នាប់ចរាចរស្នើសុំអោយស្ថាប័នតុលាការជួយពន្លឿនចាត់សំណុំរឿងគ្រោះថ្នាក់ចរាចរអោយបានរលូនផង….ព្រោះឥឡូវនេះទីធ្លាស្នងការដ្ឋាននិងអធិការដ្ឋានគ្រប់ស្រុកពោរពេញទៅដោយមធ្យោបាយពាក់ព័ន្ធបទល្មើសចរាចរដែសំណុំរឿងទាំងអស់កកស្ទះនៅតុលាការមិនទាន់ចាត់ការ ៕ ដោយ ៖ សណ្តោស