nkd

“កំណត់ហេតុនាងនាថ” នឹងចាក់បញ្ចាំងនៅខេត្តបាត់ដំបង និងកំពង់ចាមដើមខែធ្នូនេះ

nkd-36x6_outline

ភ្នំពេញ៖ មិនទាន់ទម្លាក់ចេញពីរោងនៅភ្នំពេញនិងសៀមរាបផង ខ្សែភាពយន្តដ៏ល្បីល្បាញ”កំណត់ហេតុនាងនាថ” បានប្រកាសចេញទៅចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង និងខេត្តកំពង់ចាមចាប់តាំងពីដើមខែធ្នូនេះ។ អ្នកទស្សនានឹងមានពេលត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះក្នុងការទស្សនាហើយពួកគេក៏នឹងមានឱកាសជួបជាមួយតារាសម្តែងក្នុងខ្សែភាពយន្តខាលើដោយផ្ទាល់ផងដែរ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីខ្សែភាពយន្តខាងលើផ្ទុះចេញការគាំទ្រច្រើនលើសលប់ពីអ្នកទស្សនា និងបន្តធ្វើឲ្យអ្នកនិយមទស្សនាខ្សែភាពយន្តខ្មែរឈេរតម្រង់ជួរចូលទស្សនាដដែល។ “កំណត់ហេតុនាងនាថ”ដែលទទួលបានចំណាត់ថ្នាក់កំពូលតារាងនៅរោងភាពយន្តទំនើបៗនេះនឹងធ្វើការចាក់បញ្ចាំងជូនដល់អ្នកគាំទ្ររបស់ខ្លួននៅខេត្តបាត់ដំបងចំនួន២ថ្ងៃគឺថ្ងៃទី៣ ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៦នេះ ហើយនឹងបន្តទៅចាក់បញ្ចាំងនៅលើទឹកដីនៃខេត្តកំពង់ចាមចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ចាន់ណា សុខឃីម ចាងហ្វាងផលិតកម្ម ឥន្ទ្រានិម្មិតភាពយន្តបានបញ្ជាក់ថាប្រាប់។

អ្នកស្រីលើកឡើងថា ការចាក់បញ្ចាំងនៅតាមបណ្តាខេត្តខាងលើគឺស្របតាមការសំណូមពររបស់ទស្សនិកជនក្រោយពីខ្សែភាពយន្តនេះចាប់ផ្តើមផ្ទុះការគាំទ្រខ្លាំងនៅភ្នំពេញនិងខេត្តសៀមរាប។ អ្នកស្រីបញ្ជាក់ដែរថា ក្រៅពីខេត្តទាំងពីរខាងលើផលិតកម្មគ្រោងនឹងចាក់បញ្ចាំងនៅតាមបណ្តាខេត្តនានាដែលមានរោងកុន និងសាលមហោស្រពដែលអាចចាក់បាន ហើយពេលនេះអ្នកស្រីកំពុងតែមកជួបជាមួយនឹងក្រុមការងាររោងភាពយន្តនៅខេត្តព្រះសីហនុទៀតដើម្បីកំណត់ថ្ងៃចាក់បញ្ចាំង។

បើទោះបីជាមិនទាន់អាចបញ្ជាក់អំពីចំនួនប្រាក់ចំណូល និងចំនួនអ្នកចូលមើលក្តីក៏អ្នកស្រីនៅតែដាក់ក្តីរំពឹងខ្ពស់ដដែលថា ខ្សែភាពយន្តនេះអាចហក់ឡើងខ្ពស់ជាខ្សែភាពយន្តដទៃខណៈដែលខ្សែភាពយន្តកន្លងទៅចាក់មិនបានមួយសប្តាហ៍ផងត្រូវបានរោងភាពយន្តទម្លាក់ចោលប៉ុន្តែខ្សែភាពយន្ត”កំណត់ហេតុតនាងនាថ” វិញនៅតែបន្តមានអ្នកចូលទស្សនាច្រើនលើលលប់ស្ទើររាល់ថ្ងៃហើយរោងភាពយន្តមិនទាន់បានកំណត់ថ្ងៃនៃការចាក់បញ្ចាំងនៅឡើយទេ បើទោះបីជាការចាក់បញ្ចាំងមានរយៈពេលជាមួយសប្តាហ៍មកហើយក្តី។

អ្វីដែលអ្នកស្រីចង់បញ្ជាក់ផងដែរនោះគឺការស្នើឲ្យទស្សនិកជនដែលមិនទាន់បានចូលទស្សនាមេត្តាបន្តជួយចូលរួមគាំទ្រស្នាដៃភាពយន្តរបស់កូនខ្មែរមុនពេលបញ្ចប់កំណត់កាលចាក់បញ្ចាំងព្រោះតែខ្សែភាពយន្តនេះនឹងមិនមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ឬតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ៕

neangneat-13neangneat-1neangneat-8neangneat-9neangneat-15neangneat-11 neangneat-8 neangneat-10 neangneat-13 neangneat-9 neangneat-12

ដោយ៖ វឌ្ឍនា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print