ហៅម៉ូតូឌុបទៅកន្លែងងងឹតយកកន្ត្រៃចាក់ប្លន់តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយស្ទើរស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខណៈឌុបម៉ូយប៉ះចំចោរបានហៅឲ្យឌុបពេលដឹកបានបន្តិចជនសង្ស័យក៏យកកន្ត្រៃចុងស្រួចចាក់បណ្តាលឲ្យលិចមួយកន្ត្រៃរបួស តែត្រូវជនរងគ្រោះស្រែកឆោឡោបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាតលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្លាមនោះក៏ត្រូវប្រជាពលរដ្ឋដេញចាប់ជនសង្ស័យបានភ្លាមៗនិងវាយមួយដៃមួយជើងម្នាក់របួសធ្ងន់។

ជនរងគ្រោះឈ្មោះភាព ធឹម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ពោធិ៍សែនជ័យ ម៉ូតូដែលជនសង្ស័យប៉ុនប៉ងប្លន់តែមិនបានសម្រេចនោះម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1B-7276 ។ ចំណែកជនសង្ស័យឈ្មោះយ៉េន សូដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងផាន់ ឃុំសុតុំ ស្រុកគគង់ ខេត្តពោធិ៍សាត់ ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានអង្គុយចាំម៉ូយនៅជិតផ្ទះជារៀងរាល់ថ្ងៃពេលនោះស្រាប់តែមានជនសង្ស័យម្នាក់មកហៅឲ្យឌុបទៅម្តុំគីរីរម្យគាត់ក៏បានព្រមឌុប ទៅ ខណះជិះចេញទៅប្រហែល១០០ម៉ែត្រដែលជាកន្លែងងងឹតបន្តិចស្រាប់តែជនសង្ស័យធ្វើសកម្មភាពយកកន្ត្រៃចុងស្រួចដែលគេបានគ្រោងទុកជាមុនមកហើយ រួចបានចាក់ចំក្រោមឃ្លៀកជនរងគ្រោះខាងស្តាំ ភ្លាមនោះរូបគាត់ក៏បានផ្តួលម៉ូតូហើយរត់ស្រែកឲ្យប្រជាពលរដ្ឋដែលនៅក្បែរជួយ។ ដោយណែកជនសង្ស័យពេលឃើញស្រែកដូចនេះជនសង្ស័យក៏បានរត់និងស្រែកថា មានចោរប្លន់រូបគេ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលរត់មកជួយនោះស្រឡាំងកាំងមិនដឹងថាមួយណាជាចោរមួយណាជាម្ចាស់ម៉ូូតូ តែសំណាងល្អមានបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបជាមួយគ្នាស្គាល់ទើបដេញចាប់ជនសង្ស័យនិងវាយម្នាក់មួយដៃមួយជើងបណ្តាលឲ្យរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋយកទៅមន្ទីរពេទ្យចោមចៅ ដោយសារតែស្ថានភាពធ្ងន់ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍ចោមចៅរងចាំកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោះស្រាយបន្ត៕

image2 image3 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print