ល្បែងគ្រប់ប្រភេទរីកដុះដាលក្នុងឃុំខ្វាវ អាជ្ញាធរមិនបង្រ្កាប ទុកចិញ្ចឹមឆ្នាំងបាយ

ចែករំលែក៖

ខេត្តសៀមរាប៖ ល្បែងគ្រប់ប្រភេទ កំពុងតែរីកដុះដាលក្នុងឃុំខ្វាវតែអាជ្ញាធរ មិនបង្រ្កាបសង្ស័យទុកចិញ្ចឹមឆ្នាំងបាយ ព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញអាជ្ញាធរមូលដ្ឋានហាក់ដូចជាបើកភ្លើងខៀវឲ្យមានការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងឃុំខ្វាវ ។ ក្នុងនោះមានដូចជាល្បែង ជល់មាន់ បៀ អាប៉ោង ជាពិសេសល្បែង កន្ទុយលេខរីកដុះដាលដូចផ្សិត លក់ដូច ផ្សារត្រីដោយពុំកោតខ្លាចញញើតសមត្ថ កិច្ចនោះឡើយ ។

ទង្វើទាំងនេះទំនងជាសមត្ថកិច្ចនៅក្នុងឃុំខ្វាវមួយចំនួនត្រូវថ្នាំ សណ្ដំហើយពេល ខ្លះគេសង្កេតឃើញ មន្រ្ដីរាជការមួយចំនួនក៏ចូលរួមលេងល្បែងស៊ីសងដែរ ។ ផ្ទុយពី គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាលដែលបានហាមប្រាមមិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាលភូមិ-ឃុំ-ស្រុក-ខេត្ត-ទូទាំង ប្រទេស ដើម្បីឲ្យមានសុវត្ថិភាពនិងអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀនជា ដើម ។

ប្រជាពលរដ្ឋបានឲ្យដឹងថា:ក្រុមមេឆ្នោតថៃនិងមេឆ្នោតវៀតណាមធំជាងគេនៅក្នុងឃុំខ្វាវមានឈ្មោះ ភាត់ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ ដោយក្រុមមេឆ្នោត ខ្នងមានសែក្រាស់ឃ្មឹក និងមានខ្នងធំទើបពួកគេមិនខ្លាចសមត្ថកិច្ចឡើយ ។ ម្យ៉ាង ទៀតពួកគបានបង់តែលុយទៅឲ្យសមត្ថ កិច្ចមួយចំនួនជាការស្រេច ។

ទាក់ទិនព័ត៌មាននេះ លោកមេប៉ុស្តិ៍ខ្វាវ ហុក វណ្ណ ( ហៅខ្លៃ )មិនអាចទំទាក់ទំទង សុំការបំភ្លឺ តាមទូរស័ព្ទបានទេ កាលពីថ្ងៃ ម្សិលមិញ ។

គួររំលឹកថា ល្បែងឆ្នោតល្មើសច្បាប់និងល្បែងស៊ីសងផ្សេងទៀតនៅក្នុងឃុំខ្វាវកើតមានជាយូរណាស់មកហើយ ប៉ុន្តែទើបធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ គ្រាដែល ពួកគាត់បារម្ភពីសន្តិសុខសុវត្ថិភាព ៕

1-2-768x432 2-2-768x432

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print