នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ លោកដូណាល់ ត្រាំបានសរសើរដល់នាយករដ្ឋមន្ត្រីប៉ាគីស្ថានអស់ពីចិត្ត ហើយទទួលបានការអញ្ជើញទស្សនកិច្ចប៉ាគីស្ថានទៀតផង ។ ទាំងនោះគឺជាជំហានវិជ្ជមានមួយនៅក្នុងទំនាក់ទំនងរវាងអាមេរិក នឹងប៉ាគីស្ថាន ហើយអាចធ្វើឲ្យការប្រឈមមុខរវាងប៉ាគីស្ថាន នឹងឥណ្ឌាកាន់តែតានតឹងថែមទៀត ។
សារព័ត៌មានប៉ាគីស្ថានបានប្រកាសពីខ្លឹមសារ នៃជំនួបពិភាក្សាតាមទូរស័ព្ទខាងលើ ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺ ការលើកឡើងតែសម្តីរបស់លោកដូណាល់ ត្រាំ។ ការសន្ទនាតាមទូរស័ព្ទ ក៏បង្កក្តីបារម្ភដល់ប្រទេសជាច្រើនទៀតនៅអាស៊ីភាគខាងត្បូង ។ នៅពេលនេះ ឥណ្ឌាបានត្រៀមលក្ខណៈសម្រាប់ទប់ស្កាត់ពេលដែលអាមេរិកងាក់ទៅរកប៉ាគីស្ថានកាន់ជើងប៉ាគីស្ថាន។
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា នៅក្នុងសេចក្តីប្រកាសមួយជាឯកតោភាគីរបស់ប៉ាគីស្ថាន បានបញ្ជាក់ថា តាមសម្តីរបស់លោកដូណាល់ ត្រាំ «នាយករដ្ឋមន្ត្រី Nawaz Sharif មានកិត្តិយលល្អ មានទំនុកចិត្ត និងពូកែទៀតផង។
លោកដូណាល់ ត្រាំ បានប្រកាសថា ពលរដ្ឋប៉ាគីស្ថានពិតជាឆ្លាតវៃខ្ញុំនឹងសហការឲ្យបានល្អជាមួយប្រទេសនេះ ដោះស្រាយបញ្ហានៅសេសសល់ ។ សូមទូរស័ព្ទទៅកាន់ខ្ញុំគ្រប់ពេលទាំងមុនពេលចូលកាន់តំណែងក្តី។ លោកដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន ។
សកម្មភាពខាងលើបានធ្វើឲ្យឥណ្ឌា ដែលជាសម្ពន្ធមិត្តដ៏ជិតស្និងនិងអាមេរិកកាន់តែព្រួយបារម្ភនៅពេលដែលសម្ពន្ធមិត្តរបស់ខ្លួនបានងាក់ទៅរកសត្រូវរបស់ឥណ្ឌា។ បច្ចុប្បន្នឥណ្ឌា និងប៉ាគីស្ថានកំពុងតែមានវិវាទយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែននៅក្នុងតំបន់កាស្មៀ ហើយកម្លាំងទាហានប្រទេសទាំងពីរតែងតែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី