ចិនរួមដៃដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានBBC នៅថ្ងៃទី១ ខែធ្នូបានផ្សាយថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តច្បាប់ដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធី បរមាណូរបស់ប្រទេសនេះ។

ច្បាប់ដាក់ទណ្ឌកម្មថ្មីគឺសំដៅទៅលើការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើងទៅកាន់ទី្រក្រុងប៉េកាំង។ ចិនគឺជាប្រទេសតែមួយគត់ដែលទិញធ្យូងថ្មពីកូរ៉េខាងជើង។ ជាមួយនឹងការដាក់ទណ្ឌកម្មនេះចំនួននាំចេញធ្យូងថ្មត្រូវថយចុះរហូតដល់៦០ភាគរយ។

នៅពេលនេះចិនបានគាំទ្រទៅនឹងច្បាប់ ដាក់ទណ្ឌកម្មថ្មីក្រោយពេលពិភាក្សាជាច្រើនខែជាមួយអាមេរិកបន្ទាប់ពីការសាកល្បងគ្រាប់បែកបរមាណូលើកទី៥ គឺជាការ សាកល្បងទ្រង់ទ្រាយធំបំផុតរបស់កូរ៉េ ខាងជើងក្នុងរយៈពេល៩ខែចុងក្រោយនេះ។ ក្រៅពីធ្យូងថ្មកូរ៉េខាងជើងក៏ត្រូវហាម ប្រាមនាំប្រាក់ Niken ជាដើមទៅកាន់ ប្រទេសចិន។

ចិនជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ កូរ៉េខាងជើងកន្លងមកចិនតែងតែការពារប្រទេសនេះពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិដោយខា្លចរដ្ឋាភិបាលទី ក្រុងព្យុងយ៉ាងដួលរលំធ្វើឲ្យជនភៀសខ្លួនទៅកាន់ប្រទេសចិនកាន់តែច្រើនឡើង។ ប៉ុន្តែដោយសារតែសកម្មភាពរបស់ទីក្រុងព្យុងយ៉ាងសាកល្បងមីស៊ីល និងបរមាណូអត់ឈប់ឈរធ្វើឲ្យចិនមិនអាចរក្សាការ អត់ធ្មត់របស់ខ្លួនបានទៀតឡើយ ត្រូវតែ ចូលរួមជាមួយសហគមន៍អន្តរជាតិដាក់ ទណ្ឌកម្ម។

ធ្យូងថ្មគឺជាមុខទំនិញនាំចេញដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង ហើយការដាក់ ទណ្ឌកម្មនោះនឹងធ្វើឲ្យប្រទេសនេះត្រូវ ខាតបង់ប្រាក់ជាង៧០០លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ២០១៥។ អគ្គលេខា ធិការអង្គការសហប្រជាជាតិ បាន គីមូន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីគឺជា សារផ្ញើទៅកាន់កូរ៉េខាងជើងឲ្យបញ្ចប់ សកម្មភាពឌឺដង និងអនុវត្តភារកិច្ចអន្តរ ជាតិឲ្យបានប្រសើរបំផុត។ ក្រៅពីនេះ ច្បាប់ដាក់ទណ្ឌកម្មក៏បានអនុវត្តលើបុគ្គល១១រូប និងក្រុមហ៊ុនពាក់ព័ន្ធកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។

សេចក្តីសម្រេចលេខ២៣២១របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិដែលបានអនុម័តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ជាការតបតទៅនឹងសកម្មភាព សាកល្បងគ្រាប់បែកបរមាណូជាលើកទី៥របស់ទីក្រុងព្យុងយ៉ាង៕

trieu-tien-thu-hat-nhan-lan-5

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print