img_8589

សម្តេចតេជោ៖ ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ

nkd-36x6_outline

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានរំលឹកខួបលើកទី៣៨ នៃរណសិរ្សសង្គ្រាមជាតិ ២ ធ្នូ ១៩៧៨ – ២ ធ្នូ ឆ្នាំ២០១៦ ក្នុងការរំដោះប្រទេសពីរបបឃោឃៅ ប៉ុល ពត។

នេះបើយោងតាមFacebook Page របស់សម្តេចតេជោ បញ្ជាក់ជាផ្លូវការថា៖ ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៦) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស២ធ្នូ គឺបានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត។

ខួប៣៨ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ២៩ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៦) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូងស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជា។

យើងទាំងអស់គ្នាចងចាំជានិច្ចនូវការចូលរួមរបស់ពលរដ្ឋកម្ពុជា និងកងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។

សូមជូនពរជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

img_8585 img_8586 img_8587 img_8588 img_8589 img_8590 img_8591 img_8592 img_8593 img_8594 img_8595

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print