អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចុះ​រៀបចំសណ្តាប់ធ្នាប់និងបាញ់ថ្នាំកំណត់ចិញ្ចើម​ផ្លូវ​នៅ​តាម​ផ្លូវ​កម្ពុជា មុននៃការចាត់វិធានការក្តៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ អនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌទួលគោកនិងយោងទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៥​លោក​ប៉ាង លីដា អភិបាលរង​ខណ្ឌ​ទួលគោក និង​លោក​បុិច សុខ​ឃឿន ចៅសង្កាត់​ទឹកល្អក់​១ ​បាន​ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌនិងសង្កាត់ចុះ​រៀបចំសណ្តាប់ធ្នាប់និងបាញ់ថ្នាំកំណត់ចិញ្ចើម​ផ្លូវ​នៅ​តាម​ផ្លូវ​កម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មុននៃការចាត់វិធានការក្តៅ។ក្នុង​នោះ​ចិញ្ចើម​ផ្លូវ​ទាំងមូល​ត្រូវ​បាន​កាត់​១​ភាគ​៣ មានន័យថា​មួយ​ភាគ​ឲ្យ​ម្ចាស់ផ្ទះ​ប្រើប្រាស់ និង​២​ភាគ​ទៀត​ជា​កម្មសិទ្ធិ​សាធារណៈ។

លោកប៉ាង លីដាបានអោយដឹងថា ការ​ចុះ​គូស​គំនូស​នេះ​ធ្វើឡើង​ដោយ​យោង​ទៅតាម​សេចក្ដីជូនដំណឹង​របស់​សាលា​ខណ្ឌ​ទួលគោក ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​នៅ​តាម​បណ្ដោយ​មហាវិថី​មួយ​ចំនួន​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ។

លោកប៉ាង លីដាបានបញ្ជាក់អោយដឹងថា ​នៅក្នុង​សេចក្ដីជូនដំណឹង​ដែលបានផ្ញើជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមនេះ គឺបាន​ធ្វើការ​ហាមឃាត់​ទៅ​លើ​ការ​ហ៊ុមព័ទ្ធ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើជា​របង​ជញ្ជាំង​ដែក ឈើ​រៀបចំ​ឥដ្ឋ ឬ​វត្ថុ​ផ្សេងៗ​ទៀត។ ចំពោះ​អ្នក​ហ៊ុមព័ទ្ធ​រួចហើយ​ត្រូវ​រុះរើ​ជាបន្ទាន់​ឲ្យ​អស់ពី​ចិញ្ចើម​ផ្លូវ​ទាំង​ពេល​យប់​ និង​ថ្ងៃ​។មិនអនុញ្ញាត្តិអោយមានការតាំងលក់ទំនិញ លក់ ដូរ ផ្ទេរនិងដឹកទំនិញ ឬការចតយានជំនិះ ការតម្លើងឆ័ត្រ ប្រក់តំបូលតង់ ឬទុកដាក់សម្ភារះផ្សេងៗ ដែលបង្កអោយមានផលប៉ះពាល់និងរបៀបរៀបរយសាធារណៈ។ ត្រូវចូលរួមបោសសំអាត លាងសំអាត វេចខ្ចប់សំរាម អោយបានត្រឹមត្រូវ ដើម្បីរក្សាបាននូវអនាម័យបរិស្ថានល្អ។

លោកប៉ាង លីដាបានបន្តថា ការពុះចែកចិញ្ចើមផ្លូវ១ភាគ៣នេះមានន័យថា អាជ្ញាធរបានសម្រេចអោយប្រជាពលរដ្ឋអាចប្រើប្រាស់ចិញ្ចើមផ្លូវនៅមុខផ្ទះរបស់ខ្លួន១ភាគនិងទុក២ភាគទៀតសម្រាប់ជាទ្រព្យសាធារណៈដែលអាចធ្វើអោយប្រជាពលរដ្ឋអ្នកថ្មើរជើងដើរបានក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរនិងធ្វើអោយមហាវិថីមួយចំនួនមានសោភណ្ឌភាពនិងរបៀបរៀបរយផងដែរ។ដូច្នេះហើយលោកសូមអោយប្រជាពលរដ្ឋមេត្តាយោគយល់នឹងចូលរួមទាំងអស់គ្នា ជៀសវាងអាជ្ញាធរប្រើធម៌ក្តៅដើម្បីចាប់បង្ខំនោះ ក្នុងនាមអាជ្ញាធរជាម៉ែជាឪបងប្អូនប្រជាពលរដ្ឋមិនចង់អោយមានការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋនោះទេ៕

20150703-161920.jpg

20150703-161925.jpg

...

20150703-161930.jpg


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print