គ្រោះទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសចិនសម្លាប់មនុស្ស​១០៨នាក់

ចែករំលែក៖

ទឹកជំនន់បង្ករឡើងដោយភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះរាប់រយខ្នងនៅភាគខាងត្បូងប្រទេសចិន​ ហើយ​សម្លាប់មនុស្ស​ដល់ទៅ​១០៨នាក់និង​២១នាក់បាត់ខ្លួន។
សារព័ត៌មានចិនបានផ្សាយថា ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងរយះពេលប៉ុន្មានថ្ងៃខាងមុខទៀត ។ មិនត្រឹមតែខូតខាតពីអាយុជីវិតនោះឡើយ ថែមទាំងខាតបង់សេដ្ឋកិច្ចយ៉ាងដំណំនៅខេត្តជាច្រើនភាគខាងត្បូង គិតជាទឹកប្រាក់មានប្រមាណ​៣៥ពាន់លានយ័ន​ស្មើរ​5,6ពាន់លានដុល្លារ។
ពលរដ្ឋប្រមាណ​២០លាននាក់នៅខេត្តចំនួន​២០ស្ថិតនៅភាគខាងត្បូងទទួលរងផលប៉ះពាល់ ពលរដ្ឋជាង​១លាននាក់ត្រូវភៀសខ្លួ​នទៅកាន់តំបន់មានសុវត្កភាព និងផ្ទះប្រមាណ​៤៤ពាន់ខ្នងបានបាក់ស្រុត​ទាំងស្រុង។
នៅក្នុងខេត្តហូប៊េយ ទឹកជំនន់បានគួចផ្ទះទាំងមូលយកទៅតែម្តង។ភ្លៀងធ្លាក់ខ្លាំងបង្ករឲ្យបាក់ដីនៅតំបន់ភ្នុំក្នុងប្រទេសនេះ។ ក្រុមឧតុនិយមចិនបានឲ្យដឹងថា មូលហេតុបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងបង្ករជាទឹកជំនន់បណ្តាលមូលពីស្ថានភាពអាកាសធាតុ El Nino បង្ករឡើង។ ស្ថានភាពខាងលើធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ដែលជួបគ្រោះរាំងស្ងួនកាលពីដើមឆ្នាំ​២០១៥ ។
ភ្លៀងបានជនលិចដងទន្លេយនានានៅក្នុងតំបន់ភាគខាងត្បូង​ គម្រិតទឹកភ្លៀងមានរហូតដល់ទៅ​៥០មីលីម៉ែត្រ​គ្រប់ដណ្តប់ទៅលើផ្ទៃដីជាង​210ពាន់គីឡូម៉ែត្រក្រឡា។ នៅក្នុងតំបន់ខ្លះមានភ្លៀងធ្លាកខ្លាំងរហូតដល់ដល់ទៅ​112មីលីម៉ែត្រ។

20150703-161458.jpg

...

20150703-161502.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print