សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ ALL​ NIPPON​ Airways​ ចូល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ

ចែករំលែក៖

​ដោយឡែក​ក្នុង​ជំនួប​ជាមួយនឹង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក​ប្រធាន​ក្រុមហ៊ុន​ ALL​ NIPPON​ Airways​ មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​របស់​លោក​និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ ការ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ឲ្យ​បាន​ឆាប់​បំផុត​ ទៅ​កាន់​ប្រទេស​កម្ពុជា​។​ លោក​ប្រធាន​ក្រុមហ៊ុន​មាន​ប្រ​ សាសន៍​បន្ត​ថា​ ក្រុមហ៊ុន​របស់​លោក​មាន​ក្រុមហ៊ុន​៨០​ជា​សាខា​ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ ដែល​មានការ​លក់​សំបុត្រ​តម្លៃ​ថោក​ ក្នុង​ការ​ធ្វ់​ដំណើរ​ទៅ​កាន់​ប្រទេស​នានា​ ក្នុង​តំបន់​ តាម​រយៈ​នេះ​រូប​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​ចិត្ត​ ក្នុង​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​បំផុត​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​គាំទ្រ​ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ជំរុញ​ឲ្យ​មាន​ ការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​ទៅ​កាន់​ប្រទេស​កម្ពុជា​។​ សម្តេច​តេ​ជោ​មា​នប​ប្រសាសន៍​បន្ត​ថា​ ជប៉ុន​មាន​ប្រជា​ ពលរដ្ឋ​ជាង​១០០​លាន​នាក់​ ប៉ុន្តែ​ពេល​នេះ​នៅ​មិន​ទាន់​មានការ​ហោះហើរ​ដោយ​ត្រង់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ ឡើយ​ ផ្ទុយ​ពី​នេះ​ប្រទេស​កូរ៉េ​មានការ​ហោះហើរ​១១​ជើង​ក្នុង​១​ថ្ងៃ​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print