ដោយឡែកក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីដែរនោះ លោក Hiroyuki Ishige ប្រធាននិងជានាយកប្រតិបត្តិនៃអង្កការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) មានប្រសាសន៍ថា អង្គការរបស់ លោកមានវត្តមានក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ក្នុងរយៈពេលនេះអង្គការរបស់លោក បានរួមចំណែក ក្នុងការជួយជំរុញអ្នកវិនិយោគទុនជប៉ុន មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ស្នើឲ្យអង្គការ JETRO ជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ពិសេសការជំរុញឲ្យមានការនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕
...