ប្រទេសវៀតណាម៖ ក្នុងការប្រកួតពានរង្វាន់ BTV Cup ក្រុមបឹងកេតអង្គររបស់កម្ពុជាត្រូវប៉ះជាមួយក្រុម Becamex Binh Duong របស់វៀតណាមសម្រាប់ពូលA នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ធ្នូនេះ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ។
សម្រាប់ពូល A រួមមានក្រុមបឹងកេតអង្គរ ក្រុម Becamex Binh Duong, ក្រុម Than Quan Ninh និងក្រុមចម្រុះសាកលវិទ្យាល័យកូរ៉េខាងត្បូង។ បន្ទាប់ពីប៉ក្រុមម្ចាស់ផ្ទះនៅល្ងាចនេះក្រុមបឹងកេតនឹងប៉ះជាមួយក្រុមចម្រុះសាកលវិទ្យាល័យកូរ៉េនៅម៉ោង៤រសៀលថ្ងៃទី៥ ធ្នូ បន្តទៀត រួចបន្តប៉ះក្រុម Than Quan Ninh នៅថ្ងៃទី៧ ធ្នូ ។
គួរជម្រាបជូនថា សម្រាប់ពានរង្វាន់ BTV Cup គឺប្រទេសវៀតណាមជាម្ចាស់ផ្ទះមាន ប្រាក់រង្វាន់រហូតដល់២១៧០០ ដុល្លារអាមេរិក មាន៨ក្រុមចូលរួម មកពី៧ប្រទេស ដូចជា ថៃ មីយ៉ាន់ម៉ា ជប៉ុន កូរ៉េខាងត្បូង វៀតណាម កម្ពុជា និងប្រេស៊ីល ចែកជា២ពូល ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ២ក្រុមនឹងឈានទៅវគ្គខ្វែង ដើម្បីឈានទៅដណ្តើមពានរង្វាន់នេះ ៕