មន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិនចេញអាជ្ញាប័ណ្ណអនុញ្ញាត្តិអោយក្រុមហ៊ុនឯកជនមួយ ចំនួនបើកធ្វើអាជីកម្មរ៉ែត្បូងដោយមិនព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើននាក់ ក៏ដូចជាមន្ត្រីរាជការមួយចំនួនក្នុងខេត្តប៉ៃលិន បាននិយាយតៗគ្នាថា ក្នុងខេត្តប៉ៃលិនមានក្រុមហ៊ុនចំនួន៤កំពុងតែ មានបោះទីតាំង រុករកកាយរ៉ែត្បួងក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដោយប្រើប្រាស់គ្រឿងចក្រធំៗហើយ មានរថយន្តចដឹកអាចម៍រ៉ែយកទៅគរ ។

ចំណែកឯម៉ាស៊ីនរែងរ៉ែត្បូងវិញ សុទ្ធតែជាម៉ាស៊ីនធំៗ ស្វ័យប្រវត្តិសិតតែមានលក្ខណៈជាទ្រុងទ្រាយធំៗ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះធនធានធម្មជាតិ ដែលមានតិចតួចនៅក្នុងខេត្តប៉ៃលិនទាំងមូល ។ ប្រភពព័ត៌មាន ក៏បានបន្តឲ្យដឹងដែរថា ធនធានធម្មជាតិប្រភេទរ៉ែត្បួងថ្មនៅខេត្តប៉ៃលិន ជាប្រភេទរ៉ែត្បួង ដែលគេទទួលស្កាល់ថាជារ៉ែត្បួងលេខមួយ ប្រចាំនៅតំបន់អាស៊ី ហើយដោយសារតែប្រទេសកម្ពុជាមានសង្រ្គាមដ៏រ៉ាំងរ៉ៃនោះ ទើបធ្វើឲ្យក្រុមហ៊ុនធំៗមួយចំនួន របស់ប្រទេសថៃឆ្លៀតឪកាសចូលមករុករករ៉ែត្បួងយ៉ាងអាណាធិបតេយ្យក្នុងខេត្តប៉ៃលិន  ដោយមានការការពារ ពីទាហានខ្មែរកាលពីជំនាន់នោះ ទើបធ្វើត្បួងក្នុងខេត្តប៉ៃលិន អស់មួយចំនួនធំផងដែរ ។ ប្រភពព័ត៌មាន បានបន្តទៀតថា ពេលនេះក៏មានក្រុមហ៊ុនឯកជន មកបោះទីតាំងរុករករ៉ែត្បួងដោយប្រើប្រាស់គ្រឿងចក្រធំៗ និងម៉ាស៊ីនសុទ្ធសឹងជាម៉ាស៊ីន ទំនើបៗ ដែលជាបញ្ហាធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ហើយប្រសិនបើអាជ្ញាធរខេត្ត និងមន្ទីរ ជំនាញមិនអើរពើរ នៅតែបណ្តែតបណ្តោយឲ្យក្រុមហ៊ុនឯកជនធ្វើដូចនេះ ច្បាស់ជាថ្ងៃអនាគតកូនចៅជំនាន់ក្រោយមិនស្គាល់ត្បូងបរប៉ៃលិនទៀតនោះទេ ។

លោក តាំង ប៊ុនហេង ជាម្ចាស់អាជីវកម្មរែងយករ៉ែត្បូង  បានបញ្ជាក់ឱ្យដឹងថា  អាជីវកម្មរែងយករ៉ែត្បូងរបស់គាត់ គឺមានច្បាប់ត្រឹមត្រូវ ហើយមុននឹងលោកធ្វើអាជីវកម្មនេះ គឺលោកបានធ្វើលិខិតសុំការអនុញ្ញាតិពីអាជ្ញធរមូលដ្ឋាន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណពីមន្ទីរ រ៉ែនិងថាមពលខេត្តទៀតផង ។

ពាក់ព័ន្ធបញ្ហាខាងលើ យើងមិនអាចទំនាក់ទំនង លោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិន បានទេនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយទូរស័ព្ទរបស់លោកចូល មិនមានអ្នកទទួល ។ ចំណែក លោក សុខ សួន អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្ត មានប្រសាសន៏ឱ្យដឹងកាលពីវេលាម៉ោង១២ និង៣៣នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះថា៖ អាជីវកម្មរែងយករ៉ែត្បូងនេះ គឺពិតជាបានទទួលច្បាប់អនុញ្ញាត្តិធ្វើអាជីវកម្មពីមន្ទីររ៉ែនិងថាមពលខេត្តពិតមែន ដោយលោកបានបញ្ជាក់ថា មន្ទីររ៉ែ និងថាមពលខេត្ត គឺទទួលបានសិទ្ធពីក្រសួង ក្នុងការអនុញ្ញាត្តិចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រឹមតែទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ចំពោះក្រុមហ៊ុនដែលធ្វើអាជីកម្មរុករករ៉ែត្បូងក្នុងខេត្តប៉ៃលិន មានបី គឺក្រុមហ៊ុនឈ្មោះតាំង ប៊ុនហេង ជា ជនជាតិខ្មែរមានពីរទីតាំង និងក្រុមហ៊ុនឈ្មោះជាសុភ័ក្ត្រជាជនជាតិខ្មែរមានមួយទីតាំងផងដែរចំណែកផ្ទៃដីដែលក្រុមហ៊ុនធ្វើអាជីវកម្មជាដីដែលមានបណ្ណកម្មសិទ្ធត្រឹមត្រួវតាមច្បាប់ ទើបមន្ទីរអនុញ្ញាតចេញច្បាប់ឲ្យធ្វើអាជីវកម្ម  ។ លោកក៏សំណូមពរដល់បងប្អួនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តប៉ៃលិន ដែលមានដីរបស់បងប្អួនមានបណ្ណកម្មសិទ្ធស្របច្បាប់ សូមអញ្ជើញមកដាក់ពាក្យធ្វើអាជីកម្មចុះ មន្ទីរនិងចេញលិខិតអនុញ្ញាតជូនផងដែរ ។

សូមបញ្ជាក់ថា មន្ទីររ៉ែនិងថាមពលខេត្តបាន ចេញអាជ្ញាប័ណ្ណ លេខ ១២៦រថ.បល ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដោយអនុញ្ញាត្តិឱ្យលោក តាំង ប៊ុនហេង ជា ជនជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើអាជីវកម្មរែងយករ៉ែត្បូងថ្ម ដែលមានតម្លៃ ជាលក្ខណៈគ្រួសារស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិនលើផ្ទៃដីសរុបចំនួន ១ហិតា មានទទឹងប្រវែង៨០ម៉ែត្រ និងបណ្តោយប្រវែង១២៥ម៉ែត្រ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ បានបន្តអាជ្ញាប័ណ៕

received_1823062057978337 received_1823062544644955 received_1823062557978287 received_1823062541311622

ដោយ ៖ ស  សារ៉េត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print