ជិះម៉ូតូឆ្លងផ្លូវ មិនប្រយ័ត្នត្រូវរថយន្តបុក  សំណាងមិនមានអ្នករបួស

ចែករំលែក៖

 ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ហើយត្រូវរថយន្តដឹកភេសជ្ជះកូកាបុកអោយរងការខូចខាតតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ម្ចាស់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ ២០១៦នៅចំណុចផ្លូវភ្នំពេញហាណូយកែងនិងផ្លូវ៥៨P ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកអ៊ែប្លែកពណ័ក្រហម ពាក់ស្លាកលេខតាកែវ 1I 0874 បើកបរដោយបុរសម្នាក់តាមផ្លួវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៍បត់ឆ្លងផ្លូវទៅខាងឆ្វេងសំដៅទៅផ្លូវ៥៨Pខ្វះការប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកភេសជ្ជះកូកាពណ័សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C 2994 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកក្នុងទិសដៅពីជើងទៅត្បូងតាមផ្លួវភ្នំពេញហាណូយចាប់ហ្វាំងមិនទានជ្រុលទៅបុកនិងម៉ូតូតែសំណាងល្អម្ចាស់លោតចេញទាន់ទើបមិនបង្កគ្រោះថ្នាក់ដល់ខ្លួនគ្រាន់តែខូចខាតម៉ូតូបន្តិចបន្តួចតែប៉ុនោះ។

ក្រោយពេលកើតហេតុខាងម្ចាស់ម៉ូតូនិងខាងរថយន្តបាននិយាយចរដារណ៍គ្នាហើយខាងម៉ូសំណូមពរអោយខាងរថយន្តជួយជួសជុលម៉ូតូអោយគាត់វិញតែខាងរថយន្តយល់ថាខ្លួនឯងជិះឆ្លងផ្លូវមិនប្រយ័ត្នធ្វើអី។

ក្រោយមកភាគីខាងរថយន្តសុំជួយថ្លៃជួសជុលទៅខាងម៉ូតូ៤០ដុល្លាតែខាងម៉ូូតូមិនព្រមក៍ទាក់ទងទៅសមត្ថកិច្ចចរាចរខណ្ឌសែនសុខចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ  ៕   ដោយ ៖ តុង សីហា

...

12-2-2016-18 12-2-2016-17 12-2-2016-16

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print