ទុកម៉ូតូនៅមុខបន្ទប់ជួយមួយភ្លែតចេញមកវិញចោរលួចបាត់

ចែករំលែក៖

ភ្នំពេញ៖  និសិត្សឆ្នាំទី១ម្នាក់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាខណៈខ្លួនបានទុកម៉ូតូ១គ្រឿងនៅមុខបន្ទប់ជួលមួយផ្លេតដោយភ្លេចចាក់សោរកពេលចេញមកវិញស្រាប់តែជនសង្ស័យលួចយកទៅបាត់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៦នៅចំណុចបន្ទប់ជួលភូមិអ័រគីដេ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ជួង ថារ៉ាក់ ភេទប្រុសអាយុ១៧ឆ្នាំជានិសិត្សឆ្នាំទី១ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុនិងមានស្រុកកំណើត ភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

តាមការរៀបរាប់របស់ជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគេបានទុកម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិច១គ្រឿងព័ណសសេរីឆ្នាំ២០១៣ពាក់ស្លាកលេខភ្នំពេញ1FJ.3327 នៅមុខបន្ទប់ជួលខាងលើហើក៍ដើរចូលទៅបន្ទប់ទឹកមួយផ្លេតស្រាប់តែឮសំឡេងមិត្តភក្តិដែលស្នាក់នៅបន្ទប់ជាប់គ្នាប្រាប់ថាឯងអោយម៉ូតូគេខ្ចីមែន?ពេលនោះជនរងគ្រោះបានស្ទុះចេញមកមើលក៍ឃើញក្រុមជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូរបស់ខ្លួនចេញទៅឆាយបាត់ទៅហើៗនាំគ្នាដេញដែតែមិនទាន់។ហើយក្រោយមកបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីអោយសមត្ថកិច្ចជួយស្វែងរកតែប៉ុន្នោះ។ ប៉ុន្តែវាហាក់បីដូចជាគ្មានសង្ឃឹមទេព្រោះកន្លងមកករណីចោរលួច ឆក់ កាច់ក យកម៉ូតូនៅសង្កាត់ទឹកថ្លាច្រើនករណីណាស់កម្រសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាចាប់បានណាស់៕ ដោយ ៖ តុង សីហា

...

12-2-2016-14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print