image1-1

ឃាត់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីគាស់បន្ទប់លួចទ្រព្យសម្បត្តិ ហើយរត់មិនរួច

nkd-36x6_outline

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់លួចទ្រព្យសម្បត្តិបានហើយតែដោយអកុសលរត់មិនរួចត្រូវបានម្ចាស់ផ្ទះគេទាន់ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ក្បែរសួនកាណាសុីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ដើមបណ្តឹងជាម្ចាស់ផ្ទះជួលមានឈ្មោះឈិន សុីណា ភេទប្រុស  អាយុ៣៨ឆ្នាំ ជាថៅកែផ្សារវីមុីង ហើយក៏ជាម្ចាស់ផ្ទះជួលស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកជនសង្ស័យមានឈ្មោះសុខ ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ មានស្រុកនៅភូមិព្រៃឈើ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសម្តីម្ចាស់ផ្ទះជួលបានឲ្យដឹងដា នៅមុនពេលកើតហេតុជនសង្ស័យបានឡើងទៅលើផ្ទះជួលជាន់ទី៣ ហើយបានធ្វើសកម្មភាពលួចឆ្កិះសោបន្ទប់ជួល លេខ២២១ ជាបន្ទប់ជួលរបស់កម្មករសំណង់ម្នាក់ បានចាក់សោចេញទៅធ្វើការបាត់ ហើយជនសង្សូ័យបានប្រមូលទ្រព្យសម្បត្តិ ហើយដើរចាកចេញចុះមកដី តែសំណាងល្អមើលឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពដឹងថា ជនសង្ស័យធ្វើសកម្មភាព លួចឆ្កិះសោបន្ទប់ហើយ ដេញតាមចាប់បានភ្លាមៗដឹកយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅរួមជាមួយវត្ថុតាង ឧបករណ៍ដែកសម្រាប់កាច់សោ១ សម្ភារដកហូតបានមួយចំនួនទៀត ។ សម្ភារដែលជនសង្ស័យលួចយកនោះមាន៖ គ្រឿងបរិក្ខាអគ្គីសនី  រួមទាំងអង្ករកន្លះបាវផង ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបាននាំសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕

image1-1 image2-1

ដោយ៖ សុខាសែនជ័យ

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print
ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print