សហព័ន្ធកីឡាចំបាប់ត្រៀមពង្រឹងសមត្ថភាពកីឡាករត្រៀមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧នៅថៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីព្រឹត្តិការណ៍កីឡាជាតិ និងព្រឹត្តិការណ៍ ដណ្តើមជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែធ្នូខាងមុខនេះ សហព័ន្ធកីឡាចំបាប់មានភារកិច្ចធំមួយទៀតគឺហ្វឹកហាត់ត្រៀមចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលប្រារព្ធធ្វើនៅប្រទេសថៃក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ ខណៈដែលប្រភេទកីឡាមួយនេះមិនត្រូវបាន ប្រទេសម៉ាឡេស៊ីដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ឡើយ ។

លោកអគ្គលេខាធិការបញ្ជាក់ថា នៅឆ្នាំ២០១៧ខាងមុខនេះក្រៅពីព្រឹត្តិការណ៍ ប្រកួតអន្តរជាតិសហព័ន្ធចំបាប់កម្ពុជាក៏ត្រៀមសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីចម្រាញ់ជ្រើសរើសកីឡាករថ្នាលផងដែរ ។ ពិសេសទៀតនោះសហព័ន្ធចំបាប់នឹងរៀបចំដាក់បញ្ចូលកីឡាចំបាប់បុរាណខែ្មរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៀតផង។

ប្រភេទកីឡាចំបាប់ខកខានមិនបានចូលរួមប្រកួតមួយលើករួចមកហើយកាលពី ប្រកួតស៊ីហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥ ហើយការខកខានលើកទី២នេះគឺការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីទៀត ។

សូមបញ្ជាក់ថា ចំបាប់គឺជាកីឡាមួយដែលមានសក្តានុពលខ្លាំងក្នុងការប្រជែងយកមេដាយមកជូនប្រទេសជាតិពីការប្រកួត កម្រិតអន្តរជាតិ៕

3 2 1

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print