យានអវកាសដឹកទំនិញគ្មានមនុស្សបើករបស់រុស្ស៊ីបានឆាបឆេះពេលបាញ់បង្ហោះនៅវេលាម៉ោង១៧និង៥១នាទីនៅឯស្ថានីយ អវកាសអន្តរជាតិ Baikonur ។
អង្គការអវកាសរុស្ស៊ីបានប្រកាសឲ្យដឹង ថា យានអវកាស Progress MS-04 បាន ឆាបឆេះនៅលើលំហអាកាសផែនដីមាន កម្ពស់ពីដីប្រមាណ១៩០គីឡូម៉ែត្រ ស្ថិត នៅតំបន់ភ្នំ Tuva ប្រទេសរុស្ស៊ីដែលជា កន្លែងគ្មានមនុស្សរស់នៅ។ ភាគច្រើន បំណែកយានត្រូវឆេះនៅលើអាកាសទាំងអស់។
តាមគម្រោងយាន Progress MS-04 នឹងតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ ISS នៅថ្ងៃទី៣ ខែធ្នូ ដោយដឹកទំនិញ សម្ភារមានទម្ងន់ជាង២,៥តោន។ ការបាញ់ បង្ហោះបរាជ័យនោះក៏មិនប៉ះពាល់ដល់ សកម្មភាពរបស់ក្រុមអាកាសយានិកនៅលើស្ថានីយអវកាសនោះដែរ។
ពេលដំបូង យាននេះបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា ក្នុងពេលដ៏ខ្លី បន្ទាប់ពីបាញ់បង្ហោះចេញពីជើងទម្របាញ់បង្ហោះនៅកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
យោងតាមការចុះផ្សាយរបស់ស៊ីអិន អិននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យ ដឹងថា យានអវកាសដឹកគ្រឿងផ្គត់ផ្គង់ ISS Progress 65 ដែលគេស្គាល់ថា Progress MS-04 បានបាញ់បង្ហោះនៅថ្ងៃ ព្រហស្បតិ៍វេលាម៉ោង៨និង៥១នាទីដោយ ប្រើគ្រាប់រ៉ុក្កែតរុស្ស៊ី Soyuz ប៉ុន្តែបាញ់បានត្រឹមតែជាង៦នាទីការបញ្ជូនទិន្នន័យពី យាននោះក៏បានបាត់ ហើយសូម្បីស្ថានីយ រ៉ាដារុស្ស៊ីក៏មិនអាចរកវាឃើញនៅតាមផ្លូវ ដែលគេរំពឹងថា ជាផ្លូវហោះចូលទៅក្នុង គន្លងរបស់វា។
គួរបញ្ជាក់ផងដែរថា យានអវកាស Progress MS-04 ត្រូវបានគេប្រើឲ្យនាំយក របស់របរមានតម្លៃផ្សេងៗ ទៅកាន់ស្ថានីយ អវកាសអន្តរជាតិដែលរួមមានទំាង សម្លៀក បំពាំក់អវកាសប្រើសម្រាប់ពាក់ដើរក្នុងលំហ ផ្ទះកញ្ចក់តូច និងផ្នែកនៃបង្គន់ពិសោធន៍ របស់រុស្ស៊ីសម្រាប់កែប្រែទឹកនោមឲ្យក្លាយជាទឹកសម្រាប់ពិសា៕
ប្រែសម្រួល៖ ម៉ែវ សាធី