សមត្ថកិច្ចបង្ក្រាបមេឆ្នោត២នាក់នៅទីក្រុងទេសចរណ៍ សៀមរាប

ចែករំលែក៖

ខេត្ដសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តសៀមរាបដែលដឹកនាំចុះបដោយលោកវិរសេនីយ៍ទោ ហង្ស សូផាតភិរម្យ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាយបានធ្វើការបង្ក្រាបមេឆ្នោតកត់កន្ទុយលេខបាន២កន្លែងក្នុងថ្ងៃតែមួយនិងធ្វើការឃាត់ខ្លួនមេឆ្នោតបាន២នាក់កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ស្វាយដង្គុំ និងសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។

លោកវិរសេនីយ៍ទោ ហង្ស សូផាតភិរម្យ បានឲ្យដឹងថា មេឆ្នោតដែលត្រូបានឃាត់ខ្លួននេះទី១ឈ្មោះសាន់ សុខាល័យ ភេទស្រីអាយុ២៥ឆ្នាំ មុខរបរកត់កន្ទុយលេខ មានទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប។ ជនសង្ស័យបានសារភាពថា ខ្លួនបានកត់កន្ទុយលេខនេះរយៈពេល១ឆ្នាំមកហើយ និងធ្វើការដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទ័ដៃ១គ្រឿង, ប្រាក់ដុល្លារអាមេរិកចំនួន២២ដុល្លារ, ប្រាក់ខ្មែរចំនួន១២៤៦០០រៀល និងក្រដាស់កត់កន្ទុយលេខមួយចំនួន។

ជនសង្ស័យទី២ឈ្មោះសឿន ពីសី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកត់កន្ទុយលេខ មានទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ហើយយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានមុខរបរលក់ឆ្នោតមែន និងធ្វេីការដកហូតបានវត្ថុតាងរួមមាន៖ ប្រាក់ខ្មែរ១៧៩៦០០រៀល, ប្រាក់ដុល្លារ៦ដុល្លារ, ម៉ាកស៊ីនគិតលេខ១គ្រឿង និងក្រដាស់កត់កន្ទុយលេខមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តសៀមរាបចាត់ការតាមនីតិវិធី៕

sr-1 nkd

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print