កសិករម្នាក់មានជំងឺលើសឈាម ហើយទទួលទានស្រាបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ កសិករម្នាក់បានស្លាប់នៅផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអន្លង់ស្លែង ឃុំសំបួមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តុន តាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាកសិករ រស់នៅភូមិអន្លុងស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃកើតហេតុវេលាម៉ោង៣ជិតភ្លឺ ប្តីគាត់បានក្រោកពីដេកចុះពីលើផ្ទះមក ដីបូមទឹកដាក់ពាងក្នុងផ្ទះ ពេលបូមទឹកដាក់ពាងពេញគាត់បានទៅបង្កាត់ភ្លើងដាំទឹកបបរអោយប្រពន្ធលក់ ។ ក្រោយ ពីធ្វើការងារចប់ប្តីគាត់បានដេកអង្រឹងក្រោមផ្ទះ រហូតដល់ម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះឭសឡំឡេងខកៗៗ ប្រពន្ធក៏ស្ទុះមកមើល ស្រាប់តែជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ ក៏ស្រែកហៅកូនៗនិងអ្នកជិតខាងអោយជួយ តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ប្រពន្ធជនរងគ្រោះបញ្ជាក់ថា ប្តីរបស់គាត់មានជំងឺលើសឈាម ហើយហូបស្រាស្រវឹងជាប្រចាំ ។

សមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍បានចុះធ្វើការពិនិត្យសពឃើញថា នៅលើដងខ្លូនសព ពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ ។ សមត្ថកិច្ចជំនាញសន្និដ្ឋាន ជនរងគ្រោះ ស្លាប់ដោយសារជំងឺលើសឈាម ។

សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕    ដោយ ៖ ស្អាងជ័យ

...

12-3-2016-5 12-3-2016-6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print