អាជ្ញាធរខណ្ឌដូនពេញចុះណែនាំសំណង់លោកផ្កាយ៣ក្រសួងមហាផ្ទៃម្នាក់សង់របងថ្មលើចញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលោកផ្កាយ៣ម្នាក់នៅក្រសួងមហាផ្ទៃ បានឲ្យជាងសង់របងថ្មកម្ពស់ជិត២ម៉ែត្រលយមកលើចញ្ចើមផ្លូវសាធារណៈត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះណែនាំម្ចាស់ផ្ទះឲ្យវាយចោលដូចទំរង់ដើមវិញ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា សំណងរបងថ្មប្រវែង៤,៤៥ម៉ែត្រ កម្ពស់១,៩០ម៉ែត្រ ដែលសង់លើចញ្ចើមផ្លូវសាធារណៈនោះ ជារបស់ឈ្មោះសូត្រ សម្បត្តិ ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះលេខ៣៧ បានជួលជាងមករៀបឥដ្ឋបណ្ដុះរបងបន្ថែមខណ្ឌលយមកលើចញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយឃើញពីការរំលាភយកចញ្ចើមផ្លូវសាធារណៈដូច្នេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនអាជ្ញាធរខណ្ឌចុះមកត្រួតពិនិត្យជាក់ស្តែងផងដែរ ។

ដោយឡែកអាជ្ញាធរដែលចុះមកត្រួតពិនិត្យមើលក៏បានឲ្យដឹងថា គឺតម្រូវឲ្យម្ចាស់ផ្ទះរូបនោះត្រូវតែធ្វើការរុះរើ ឬវាយចោលឲ្យដូចទំរង់ដើមវិញ គឺទុករយៈពេលឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៦ ហើយបើម្ចាស់ផ្ទះមិនយល់ព្រមតាមអាជ្ញាធរណែនាំនោះទេ និងមានវិធានការតាមក្រោយទៀត ៕

image6 image5 image4 image2 image1 image3

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print