ខេត្តព្រះសីហនុ៖ កម្មករទូកនេសាទសមុទ្រមងក្តាមម្នាក់បានរអិលជើងធ្លាក់ ទឹកលង់ស្លាប់កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកោះឫស្សី ខណៈដែលជនរងគ្រោះក្រុមកម្មករទូក និងតៃកុងចំនួន៦នាក់ផ្សេងទៀតចេញពីនេសាទ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ សុខ វ័ន្ត ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករនេសាទ រស់នៅក្រុម ៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងមានស្រុកកំណើតនៅភូមិ ប្រធាតុ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ស៊ុំ ភឿន អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ។ ចំណែកម្ចាស់ ទូកឈ្មោះ ចាន់ រី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនេសាទ រស់នៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការធ្វើកោសល្យវិច័យលើសាកសពក្រុមសមត្ថ កិច្ចជំនាញរកមិនឃើញមានស្លាកស្នាម ឬក៏មុខរបួសនៅលើដងខ្លួនសាកសពនោះទេហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយមិនប្រយ័ត្នធ្លាក់ពីលើទូក។ ប៉ុន្តែបើ ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចនគរបាលជំនាញបានហៅក្រុមកម្មករទូករួម ទាំងតៃកុងទូកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីរកមូលហេតុ ពិតថាតើជនរងគ្រោះពិតជារអិលជើងធ្លាក់ទឹកស្លាប់ ឬក៏មានរឿងអ្វីកើតឡើងផ្សេង ពីនេះ?
សមត្ថកិច្ចបានឲ្យដឹងទៀតថា មនុស្សទាំង៦នាក់ដែលសមត្ថកិច្ចហៅទៅសាកសួរ នាំនោះ ទី១-ឈ្មោះម៉ម វាសនា អាយុ៣៧ ឆ្នាំ ជាតៃកុងទូក រស់នៅក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ, ទី ២-ឈ្មោះ ថោង សុខុម អាយុ៣៥ឆ្នាំ, ទី៣-ឈ្មោះ សំ អាត អាយុ៣៤ឆ្នាំ, ទី៤-ឈ្មោះ ទូច វ៉ាន់នី អាយុ៣៥ឆ្នាំ, ទី៥-ឈ្មោះ រ័ត្ន អ៊ុយ អាយុ៣៨ឆ្នាំ អ្នកទាំង៤ មានមុខរបរ កម្មករនេសាទ ស្នាក់នៅក្នុងភូមិ-សង្កាត់ជា មួយតៃកុងទូក និងទី៦-ឈ្មោះស៊ុន សុជា អាយុ៣៣ឆ្នាំ ជាកម្មករនេសាទ រស់នៅ ក្រុម១៩ ភូមិ៣ សង្កាត់លេខ១ក្រុង-ខេត្ត ព្រះសីហនុ ៕
ដោយ៖ ឆ្លាមសមុទ្រ