ស្រុកក្រគរ ៖ ស្លាប់ពីរនាក់ដោយសារអ្នកបើករថយន្តបើកមិនប្រកាន់ស្តាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតនៅភូមិ អូរអាចម៍កុក ឃុំអូររសណ្តាន់ ស្រុកក្រគរ បង្កដោយរថយន្ត១គ្រឿងបើកមិនប្រកាន់ស្តាំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងផ្លាកលេខ ព្រះសីហនុ3-A-2411 ទិសដៅពីកើតទៅលិច បានបុកម៉ូតូ១គ្រឿងម៉ាក MSXពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីលិចទៅកើត បណ្ដាលមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ទី១-ឈ្មោះ ឈុន លី ភេទប្រុស អាយុ២២ឆ្នាំ និងទី ២-ឈ្មោះភាព  ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ត ពោធិសាត់។  ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន បន្ទាប់ពីកើតហេតុ ។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ រីឯវត្ថុតាងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ ៕

...

12-5-2016-1 12-5-2016-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print