ទិវាអន្តរជាតិនៃអ្នកស្ម័គ្រ ៥ធ្នូ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖កាកបាទក្រហមកម្ពុជា បំពេញបេសកកម្មមនុស្សធម៌ប្រកបដោយជោគជ័យ ព្រោះមានថ្នាក់ដឹកនាំជាអ្នកស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តជាង២មុឺននាក់ នៅក្នុងសហគមន៍មូលដ្ឋានទូទាំងប្រទេស លះបង់ទាំងកម្លាំងកាយ-ចិត្ត ផ្តល់សេវាកម្មដោយស្ម័គ្រចិត្តជួយដល់សហគមន៍ដែលគេកំពុងរស់នៅ។

ជាងនេះទៅទៀតនៅតាមគ្រឹះស្ថានសិក្សា អ្នកស្ម័គ្រចិត្តវ័យក្មេងដែលជាយុវជនកាកបាទក្រហមកម្ពុជាដែលបច្ចុប្បន្នមានចំនួនជាង៣មុឺននាក់កំពុងប្រឹងប្រែងសិក្សាដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ កំពុងដើរតួនាទីជាមិត្តអប់រំមិត្ត អូសទាញមិត្តទាំងឡាយដែលដើរផ្លូវខុសឱ្យកែប្រែខ្លួនជាយុវជនល្អវិញ។
យុវជនស្ម័គ្រកម្ពុជា គឺជាកម្លាំងស្នូលមិនអាចខ្វះបាន ដើម្បីសម្រេចបានគោលដៅ សកម្មភាពជូនសង្គម ទោះជាស្ថិតនៅកន្លែងណាក៏ដោយ ក៏ពួកគេនៅតែប្រកាន់ជំហរមិនងាករេដើម្បីធ្វើជាគំរូល្អ ក្នុងសហគមន៍ មូលដ្ឋាន សាលារៀន និងមណ្ឌលនានា។
សូមជម្រាបថា៖
កាកបាទក្រហមកម្ពុជាដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារជាច្រើនពីស្ថាប័នកំពូលៗរបស់អន្តរជាតិ និងអង្គការសហប្រជាជាតិ។
កាកបាទក្រហមកម្ពុជា បានកំណត់ទស្សនវិស័យ ដើម្បីរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការសង្គ្រោះជីវិត កសាងភាពរឹងមាំប្រឆាំងនឹងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗជូនសង្គមជាតិ៕

image image image image image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print