ពេជ្រ ច័ន្ទបូរមី បង្ហាញមុខថ្ងៃមង្គលការកូន ចាន់ តារាទី

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះអ្នកនាងពេជ្រ ច័ន្ទបូរមី បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីមង្គលការកូនប្រុសតារាសម្តែង ចាន់ តារាទី គ្រាដែលកន្លងទៅអ្នកទាំងពីរធ្លាប់ប្រឈមមុខគ្នាព្រោះតែរឿងស្វាមី។ មិនត្រឹមតែបង្ហាញខ្លួនទេចាន់ តារាទី ក៏អនុញ្ញាតឲ្យអតីតស្វាមី និងភរិយាក្រោយអ្នកនាងពេជ្រ ចាន់បូរមី ធ្វើជាមេបាខាងកូនប្រុសផងដែរ។

អ្នកស្រីចាន់ តារាទីបានរៀបចំពិធីមង្គលការកូនប្រុសយ៉ាងហ៊ឹកហ៊ាក់កាលពីថ្ងៃទី០៣ខែធ្នូនេះដែលមានវត្តមានភ្ញៀមជិត១ពាន់នាក់។  ដើម្បីបំពេញមុខមាត់កូនប្រុសក្នុងថ្ងៃរៀបការ អ្នកស្រីបានអនុញ្ញាតឲ្យអតីតស្វាមីនិងអ្នកនាងពេជ្រ ច័ន្ទបូរមីជាភរិយាចុងឡើងថ្លែងលើឆាកជាមួយអ្នកស្រីនិងមេបាខាងប្រុសដើម្បីថ្លែងអំណរគុណភ្ញៀវ ហើយនេះគឺជាលើកដំបូងហើយដែលពួកគេបានឡើងឆាកជាមួយគ្នាក្រោយមើលមុខគ្នាលែងចំអស់ជាច្រើនឆ្នាំកន្លងមកនោះ។ ពិធីមង្គលការកូនប្រុសច្បងតារាសម្តែងចាន់តារាទី ត្រូវបានចូលរួមដោយភ្ញៀវជាច្រើនទាំងមន្ត្រីមានមុខមាត់ និងសិល្បករសិល្បការិនីក្មេងចាស់ប្រុសស្រីជាច្រើន។ ក្នុងនេះដែរគេក៏សង្កេតឃើញវត្តមានភ្ញៀវកិត្តិយសពិសេសអ្នកជំនួញដែលគេដឹងថាគឺជាភ្ញៀវដែលអតីតស្វាមីអ្នកស្រីលោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថននោះ ហើយក្នុងពិធីទទួលភ្ញៀវកាលពីល្ងាចនោះដែរគេក៏សង្កេតឃើញវត្តមានអតីតតារាសម្តែងពេជ្រ ច័ន្ទបូរមី ដែលជាភរិយាក្រោយរបស់លោកនៅឈរទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តយសផងដែរ។

លោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន និងពេជ្រ ច័ន្ទបូរមីក៏ត្រូវបានឡើងស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវរួមជាមួយនឹងវត្តមានមេបាខាងស្រី និងអ្នកស្រីចាន់តារាទីផងដែរ ។ នេះគឺជាលើកទីមួយដែលអ្នកស្រីចាន់ តារាទីបានជួបនិងឡើងឆាកទល់មុខគ្នាជាមួយនឹងអតីតស្វាមីនិងភរិយាក្រោយគឺអ្នកនាងពេជ្រ ច័ន្ទបូរមីនោះបន្ទាប់ពី អ្នកស្រីនិងស្វាមីរស់នៅបែកគ្នាអស់ជាង១០នោះ។

គួរបញ្ជាក់ដែរថា មុនពេលបែកបាក់គ្រួសារកាលពីជាង១០ឆ្នាំមុន តារាសម្តែង ចាន់តារាទីបានទទួលចិញ្ចឹមបីបាច់កូនប្រុសស្រីចំនួន៣នាក់ ហើយកូនប្រុសដែលរៀបការកាលពីថ្ងៃទី៣ខែធ្នូនេះគឺជាកូនច្បង។ ក្នុងពិធីមង្គលការនេះក៏ត្រូវបានគេដឹងដែរថាជាការជួយបំពេញមុខមាត់កូនប្រុសហើយការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នោះក៏មានចំនែកជាច្រើនរបស់អតីតស្វាមីអ្នកស្រីផងដែរ។

ក្នុងពិធីមង្គលការនេះដែរគេសង្កេតឃើញវត្តមានតារាសម្តែងជើងចាស់រួមជំនាន់ជាមួយអ្នកស្រីជាច្រើនចូលរួមផងដែរដូចជាលោកសម តារា លោកទេព រិន្ទដារ៉ូ លោកជា ណូបូ អ្នកនាងម៉េង វិមានរតនា និងតារាសម្តែងប្រុសស្រីជំនាន់ក្រោយជាច្រើនទផតចូលរួមផងដែរ៕

img_7766 img_7610 img_7749 img_7759 img_7745 img_7644 img_7640 img_7613 img_7779 img_7585 img_7601 img_7593 img_7661 img_7675 img_7705 img_7683 img_7696 img_7715 img_7734

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print