នាំ​ស្ត្រី​ម្នាក់​មក​កាត់ទោស​ករណី​នាំ​ចូល​ជា​អន្តរជាតិ​នូវ​គ្រឿងញៀន​ខុស​ច្បាប់​ជិត​មួយ​ម៉ឺន​គ្រាប់​​

ចែករំលែក៖

ភ្នំពេញ:កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ តុលាការកំពូល អនុរក្សពន្ធនាគារ បាននាំខ្លួនស្ត្រីម្នាក់មកកាត់ទោសករណីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ ជិត១ម៉ឺនគ្រាប់ ។

មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ ដឹកនាំដោយលោកឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក នៅ មុនីជោគ ជាតំណាងមហាអយ្យការ ។

ក្រោយការសួរដេញដោល តុលាការកំពូល សម្រេចលើកពេលប្រកាសសាលដីការឿងក្ដីនេះ ទៅព្រឹកថ្ងៃទី១២ ខែធ្នូ ខាងមុខនេះវិញ ។

ក្រុមជនជាប់ចោទមានឈ្មោះ វណ្ណ ច័ន្ទ ហៅ តូច ភេទស្រី អាយុ២៤ ឆ្នាំ ឈ្មោះ ទៀន អ៊ីប៉ូ ភេទប្រុស អាយុ៣០ឆ្នាំ ឈ្មោះ ទៀន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ឈ្មោះ ឡៃ លីនដា ហៅតឿ ភេទស្រី អាយុ២៤ឆ្នាំ ឈ្មោះ ប៊ុន ពៅ ឈ្មោះ ប៊ុន ណេត និង ឈ្មោះ ទៀន សុធី ។
ក្រុមជនជាប់ចោទ ត្រូវសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសចន្លោះពី៧ឆ្នាំដល់១៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀនពីប្រទេសឡាវមកខេត្តស្ទឹងត្រែង ជាង៩ពាន់គ្រាប់ប្រព្រឹត្តក្នុងឆ្នាំ២០១១ ។ប៉ុន្តែមានតែឈ្មោះ វណ្ណ ច័ន្ទ ហៅតូច ម្នាក់ ប៉ុណ្ណោះដែលប្តឹងសាទុក្ខមកតុលាការកំពូល ។

ស្រ្តីជាប់ចោទម្នាក់ឈ្មោះ វណ្ណ ច័ន្ទ បានឆ្លើយក្នុងសវនាការថានាងត្រូវបានស្រ្តីចំណាស់ម្នាក់ពឹងឲ្យជួយយួរថង់អីវ៉ាន់ឆ្លងពីព្រំដែនឡាវមកស្ពានសេកុងតែពេលឆ្លង កាត់ប៉ុស្តិ៍យាមក៏ត្រូវសមត្ថកិច្ចឃាត់ និងឆែកឃើញថ្នាំញៀនចំនួន ៩៩៥៤ គ្រាប់ និងឃាត់មិត្ត នាង ឡៃ លីនដា ទៅជាមួយម្នាក់ទៀត ។ ឈ្មោះ វណ្ណ ច័ន្ទ និយាយថា មុនឃាត់ខ្លួនគឺមានមីងម្នាក់ធ្លាប់ផ្ញើលុយពីថៃឲ្យគ្រួសារតាមរយៈ ឈ្មោះ ទៀន សុគន្ធា ពីបន្ទាយមានជ័យមកស្ទឹងត្រែង ៤ ដងចំនួន ១ ម៉ឺនដុល្លារដោយនាងជាអ្នកទទួលជំនួសតែមិនបញ្ជាក់ថាលុយបានគ្រឿងញៀនទេ៕

image

...

 

ដោយ:ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print