មន្ត្រីយោធាម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខណៈផឹកស្រាស្រវឹងហើយយកដៃទៅស្ទាបប្រដាប់ភេទនារីរត់តុ

ចែករំលែក៖

ភ្នំពេញ : មន្ត្រីយោធាម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនខណៈចូលទៅក្នុងហាងផឹកសុីស្រវឹងហើយយកដៃទៅស្ទាបប្រដាប់ភេទនារីរត់តុ(អ្នកគិតលុយ)ពេលដែលនាងដើរទៅគិតលុយហើយនៅតុរបស់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី៥ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំណុចក្នុងហាង មនោរម្យត្រជាក់ចិត្ត លក់គ្រឿងក្លែមគ្រប់មុខ ស្ថិតតាមបណ្ដោយផ្លូវC7 ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះ រាន សុវណ្ណារី អាយុ ១៨ឆ្នាំ មុខរបរ អ្នកគិតលុយ ស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យមានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីយោធា ផ្នែកផ្ដល់ព័តមាន នៃការិយាល័យទី២ ស្នាក់នៅផ្ទះលេខ២ ផ្លូវលំ ភូមិព្រៃមូលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុ។

តាមប្រភពព័ត៌មានពីនារីម្នាក់ឈ្មោះ គាំង ចិន្ដា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុជនបង្កបានចូលទៅហាងខាងលើដើម្បីផឹកសុីតែម្នាក់ឯងរហូតដល់គាត់ផឹកស្រាបៀអស់២កញ្ច្រែងសរុប១២កំប៉ុងក៍មានមិត្តភក្ដិរបស់គាត់ពីរនាក់ប្ដីប្រពន្ធបានមកផឹកសុីជាមួយទៀតហើយក្រោយមកពេលផឹកសុីរួចហើយស្រាប់តែជនបង្កបានដើរទៅយកម៉ូតូពេលនោះនារីរងគ្រោះនិងសាក្សីម្នាក់ទៀតដែលធ្វើការជាមួយគ្នាបានដើរទៅប្រាប់ជនបង្កថាបងពុំទាន់គិតលុយទេពេលនោះជនបង្កបានឆ្លើយថាមិនអីទេហើយបន្តិចក្រោយមកជនបង្កបានយកដៃស្ទាបប្រដាប់ភេទនារីរងគ្រោះខាងលើហើយនាងបានព្យាយាមរត់គេចដែរតែត្រូវជនបង្កបានរត់ទៅម្ដងទៀតហើយបានចាប់ដៃនារីរងគ្រោះជាប់ក៍យកដៃទៅស្ទាបប្រដាប់ភេទម្តងទៀតទើបនាងរត់ទៅប្រាប់ម្ចាស់ហាងអោយទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍និងឃាត់ខ្លួនជនបង្ករយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ។

ចំណែកជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេពិជាបានធ្វើសកម្មភាពយកដៃទៅស្ទាបប្រដាប់ភេទនារីរងគ្រោះពិតប្រាកដមែនព្រោះតែខ្លួនស្រវឹងស្រា។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវីធី៕ ដោយ ៖ តុង សីហា

12-5-2016-23 12-5-2016-22

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print