នគរបាលក្រុងក្របួចបានចោរប្លន់ប្រដាប់អាវុធ១១នាក់ ភាគច្រើនប្លន់ម៉ូតូZoomer-X

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធនៅពេលយប់ ហើយករណីប្លន់ប្រដាប់អាវុធនេះភាគច្រើនគេប្លន់តែម៉ូតូម៉ាកZOOMER ខណៈដែលជនរងគ្រោះម្ចាស់ម៉ូតូចេញពីធ្វើការ ឬមកពីដើរលេង។ ដោយទទួលបានការឯកភាព និងចង្អុលបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្នងការរងទទួលផែនយុតិ្តធម៌ និងមានការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានចុះសហការជាមួយកម្លាំងមូលដ្ឋានក្នុងរាជធានីភ្នំពេញបាន៩ នាក់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះមាននៅខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌចំការមន និងនៅក្រុងព្រះសីហនុ១នាក់ ខេត្តកណ្តាលក្នុងស្រុកអង្គស្នួល១នាក់។ នេះ តាមការអះអាងរបស់លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៥ធ្នូម្សិលមិញ។

លោកវរសេនីយ៍ឯក អេង សោភា បន្តថា ជនសង្ស័យទាំង១១នាក់នេះ គឺក្រុមប្លន់ប្រដាប់អាវុធទៅលើប្រជាពលរដ្ឋនៅពេលយប់ ហើយប្លន់តែម៉ូតូម៉ាកZOOMER។ យើងនិង បន្តស្រាវជ្រាវទៀតក្រុមដែលនៅសេសសល់ ហើយបច្ចុប្បន្នជនសង្ស័យនិងសំភារៈដកហូត បាននិងកំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការ។ លោកថា ក្នុងរង្វង់ប្រតិ្តការណ៍ក៏មានការឯកភាពសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញារងលោក សៀង សុខ ផងដែរ។ នៅថ្ងៃទី៥ធ្នូនេះ សមត្ថកិច្ចក្រុងនិងធ្វើពិធីបង្ហាញមុខ។

ដោយឡែក លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង ក៏បានបញ្ជាក់បន្ថែមថា ករណីនេះកំលាំងរបស់គ្រាន់តែបានចូលរួមសហការទេ ហើយក្នុងនោះបានរកឃើញនិងចុះឆែកឆេរនៅចំណុចផ្ទះលេខ(ជួល) ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ឃាត់មនុស្ស៤នាក់ និងម៉ូតូ៣គ្រឿងម៉ាកPCX ពណ៌ស ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FX-0171 ម៉ាកZOOMER-X ពណ៌ក្រហមលាយស ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ1FO-1763 ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB-3527 និងស្លាកលេខម៉ូតូចំនួន២បន្ទះ(លេខភ្នំពេញ1GA-8410 និងលេខភ្នំពេញ1FX-6765)។ ក្រោយឆែកឆេររួចជន សង្ស័យរួមនិងវត្ថុតាងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

talem1 talem2 talem3 talem4

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print