នាយករដ្ឋមន្ត្រីញ៉ូវហ្សឺឡែន ប្រកាសលាលែងចេញពីតំណែង

ចែករំលែក៖

នៅថ្ងៃទី៥ ខែធ្នូ ២០១៦ នាយករដ្ឋមន្ត្រីញ៉ូវហ្សឺឡែន លោក John Key បានប្រកាសលាលែងចេញពីតំណែង ក្រោយរយៈពេល៨ឆ្នាំ កាន់អំណាច ដោយមូលហេតុគ្រួសារ ។

នៅក្នុងសេចក្តីប្រកាស លោកJohn Key បញ្ជាក់ថា នឹងលាលែងចេញពីតំណែងនៅថ្ងៃទី១២ ខែធ្នូ ខាងមុខ ។ លោកក៏បានស្នើដល់គណបក្ស កាន់អំណាច កោះប្រជុំជាបន្ទាន់មួយដើម្បីជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ លោកសង្ឃឹមថា សភានឹងបោះឆ្នោត នៅពេលនោះជ្រើសរើសមេដឹកនាំថ្មី ។

លោកបន្តទៀតថា ការដែលលោកចុះចេញពីតំណែងនោះ គឺដើម្បីទុកឧឱកាសដល់មេដឹកនាំថ្មីក្រោយនេះ។ លោក John Key ត្រូវបានបោះឆ្នោតឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីញ៉ូវហ្សឺឡែន តាំងពីឆ្នាំ២០០៨មកទល់ពេលនេះ ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៧ ។

ក្រោយពេលប្រកាសលាលែងចេញពីតំណែងភ្លាម ទីផ្សាភាគហ៊ុនមូលត្រញ៉ូវហ្សឺឡែនបានធ្លាក់ចុះយ៉ាងខ្លាំង ។

ការកាន់អំណាចរបស់លោកកន្លងមកទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីពលរដ្ឋ ក៏ដូចជាជួយដល់សេដ្ឋកិច្ចប្រទេសនេះមានភាពល្អប្រសើរ។ ការដែលលោកចុះចេញពីតំណែងមុនអាណត្តិនោះគឺជាករបាត់បង់យ៉ាងធំធេងសម្រាប់ពលរដ្ឋញ៉ូវហ្សឺឡែនុ ៕

john-key

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print