ស្រវឹងស្រាផ្ទុះកំហឹងប្រចណ្ឌទាញកាំបិតផ្គាក់កាប់ក្បាលប្រពន្ធធ្លាយខួស្លាប់នៅនឹងកន្លែង

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ ស្រី្តវ័យ៤០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ចោលកូនចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ ខណៈប្ដីចិត្តសាហាវព្រៃផ្សៃកាប់១កាំបិតផ្គាក់ ដែលគេសង្ស័យលោកប្តីចិត្ត សាហាវរូបនេះ ស្រវឹងទាំងស្រាទាំងសារធាតុញៀនផងនោះ ហើយក៍កើតរឿងក្តៅក្រហាយ ភ្លើងប្រចណ្ឌ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់ ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាល វែង ខេត្តពោធិ៍សាត់ ។

សមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលោកប្តីចិត្តព្រៃផ្សៃកាប់ខាងលើនេះ ឈ្មោះ សួន ធី អាយុ ៤០ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចនិងភូមិ-ឃុំកើតហេតុខាងលើ ។ស្រ្តីរង គ្រោះមានកូនចំនួន២នាក់ក្នុងបន្ទុកគ្រួសារ ប៉ុន្តែគេពុំបានបញ្ជាក់អំពីឈ្មោះ អាយុឬភេទនោះទេ។ ប្រភពបន្តថាការដែលស្រ្តីរងគ្រោះស្លាប់ចោលកូន២នាក់នេះ ដោយសារ លោកប្តីចិត្តសារហាវព្រៃផ្សៃរបស់គាត់ ទាញកាំបិតផ្គាក់កាប់ប្រពន្ធចំក្បាល ផ្នែកខាងក្រោយបណ្ដាលឲ្យធ្លាយខួរប្រកាច់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាង រន្ធត់ ។ ប្តីចិត្តព្រៃផ្សៃនោះឈ្មោះ ឆេង សារិទ្ធ អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា រឿងហេតុនេះអាចផ្តើមចេញដោយជនដៃដល់(ប្តី) ឆេង សារិទ្ធ ស្រវឹងទាំងស្រាទាំងសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានភ្លាមៗរួមទាំងវត្ថុតាង ដើម្បីយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ។ សាកសពស្រ្តីជាប្រពន្ធបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ប៉ឹម ពិន

...

12-5-2016-30 12-5-2016-31 12-5-2016-32 12-5-2016-33 12-5-2016-34

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print