បុរសជាមន្ត្រីក្រសួងទេសចរណ៍ម្នាក់ ដេកស្លាប់អាក្រាតកាយក្នុងបន្ទុបជួល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាមន្ត្រីក្រសួងទេសចរណ៍បានគាំបេះដូងស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ជួល រហូតទល់តែធំក្លិនស្អុយទើបបានដឹង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជួលលេខ១២A  ស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាបជ័យ ។

បើតាមសមត្ថកិច្ចជំនាញខាងកោលស្យវិច័យបានប្រាប់ថា បុរសដែលដេកស្លាប់នោះមានឈ្មោះ សំ សឺឌី អាយុ៤៥ឆ្នាំមុខរបរជាមន្ត្រីក្រសួងទេសចរណ៍ ស្នាក់នៅបន្ទប់ជួលនៅកន្លែងកើតហេតុខាងលើ និងមានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុដោយសារតែអ្នកជិតខាង មានក្លិនស្អុយចេញពីបន្ទប់ជួលខាងលើ ក៏បានប្រាប់ទៅអ្នកមើលការខុសត្រូវនៅបន្ទប់ជួលនោះហើយបានរាយការណ៍មកកម្លាំងប្រជាការពារភូមិ រួចក៏បានរាយការណ៍មកសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុរួចបានរាយការណ៍ទៅជំនាញខណ្ឌបន្ត។

ក្រោយសមត្ថកិច្ចបានចុះមកដល់និងបានធ្វើកោសល្យវិច័យរួចមកបានសន្និដ្ឋានថា បុរសខាងលេីពិតជាស្លាប់ដោយសារគាំងបេះស្លាប់ពិតប្រាដកមែន។

ក្រោយពេលពិនិត្យចប់សព្វគ្រប់ ខាងសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕

slab-2 slab-4 slab-3 slab-1

...

ដោយ៖ ភារ៉ា  ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print