អាជ្ញាធររាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាសទី៦ នៅរង្វង់មូលចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលសាលារាជធានី ភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាសទី៦ថ្មី និងផ្លូវក្រោមដីមួយកន្លែងទៀត នៅចំណុចរង្វង់មូលចោមចៅ ដើម្បី កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅត្រង់ចំណុចប្រសព្ធ រវង្វង់មូល ចោមចៅ  និងដើម្បី សម្រួលដល់ការធ្វើចរាចរណ៏នៅភាគខាងលិចឲ្យកាន់តែមាន ភាពល្អប្រសើរ។

នៅក្នុងពីធីក្រុងពាលី បើកការដ្ឋាន សាងសង់ស្ពានអាកាសចំនួន ៣ខ្សែបន្ថែម នៅស្ពានអាកាសក្បាលថ្នល់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

លោក ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីឆាប់ៗនេះ បន្ទប់ពីគម្រោងសាងសង់បន្ថែមស្ពានអាកាសចំនួន៣ខ្សែនៅស្ពានអាកា សក្បាលថ្នល់នេះរួច សាលារាជធានី ភ្នំពេញ នឹងបន្តសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីមួយកន្លែងទៀតនៅចំណុចរង្វង់មូលចោមចៅ។

លោកបាលរាជធានីភ្នំពេញបន្តថា រាល់រង្វង់មូលដែលជាចំណុចប្រសព្វ នៃលំហូរចរាចរណ៍ផ្លូវខ្វែង គឺជាមូលហេតុបង្កនាំឲ្យកើតមានការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែបើយើងជំនួសធ្វើជាស្តុប ជំនួសរង្វង់មូលដោយ សាងសង់ស្ពានអាកាសជំនួសវិញ វានិងទទួលបានការដោះស្រាយនិងកាត់បន្ថយការកកស្ទះចរាចរណ៍ពិតជាមានប្រសិទ្ធភាពណាស់ ដូចជារង្វង់មូលស្ពានស្ទឹងមានជ័យ រង្វល់មូលស្ពាន៧មករាជាដើម។ ដូច្នេះ រាល់ចំណុចប្រសព្វ ឬរង្វង់មូលយើងត្រូវកែលម្អប្រព័ន្ធ លំហូរចរាចរណ៍ឲ្យកាន់តែប្រសើរឡើងជាបណ្តើរៗ។

លោកអភិបាលរាជធានីបញ្ជាក់ថា រាល់ផ្លូវខ្វែងដែលនាំឲ្យមានការកកស្ទះចរាចរណ៍ យើងនិងសាងសង់ស្ពានអាកាស ព្រោះប្រសិទ្ធភាពនៃការដោះស្រាយការកកស្ទះចរាចរណ៍ បានល្អប្រសើរ ដូចជាស្ពានអាកាសស្ទឹងមានជ័យ ពេទ្យលោកសង្ឃ រង្វង់មូលតិចណូ  ស្តុបផ្សារដីហុយជាដើម ហើយរង្វង់មូលដទៃៗទៀត យើងកំពុងកែតម្រូវផងដែរ ដូចជារង្វង់មូលទួលគោកជាដើម។

សូមបញ្ជាក់ថា៖ សព្វថ្ងៃ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥កន្លែងមកហើយ គឺ ទី១-ស្ពានអាកាសក្បាលថ្នល់ ទី២-ស្ពានអាកាសស្ទឹងមានជ័យ ទី៣-ស្ពានអាកាសស្តុបពេទ្យលោកសង្ឃ ឬស្ពានអាកាស៧មករា ទី៤-ស្ពានអាកាសស្តុបតិចណូ (ស្ពាន៧៥មករា) ទី៥-ស្ពានអាកាសស្តុបផ្សារដីហុយ ដែលរហូតមកដល់ពេលនេះ ស្ថាបនាសម្រេចបានជិត៤០ភាគរយហើយ ៕

image3 cc1 cc

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print