អាជ្ញាធរខេត្តកំពតព្រមព្រៀងគ្នាជាឯកច្ឆន្ទបើកដៃឲ្យកូនមេឃុំព្រែកក្រឹះបើកបនល្បែង

ចែករំលែក៖

ខេត្តកំពត ៖ សង្វៀនបញ្ជល់មាន់នៅ ស្រុកកំពង់ត្រាចជិតព្រំដែនតន់ហន់លេងបានដោយមានការបើកដៃពីសំណាក់លោក អុំ សុីណាត ជាប្រធានក្រុមប្រឹក្សា ស្រុកព្រមទាំងមន្ត្រីប្រដាប់អាវុធជាន់ខ្ពស់ក្នុងខេត្តចាំយកលុយជាប្រចាំខែទៀត ផង ។ ម្ចាស់សង្វៀននេះត្រូវបានស្គាល់ឈ្មោះចូចត្រូវជាកូនលោកមេឃុំព្រែកក្រឹះតែម្តង ។

គេនៅចាំបានថាកាលពីពេលកន្លងទៅថ្មីៗនេះសម្តេចក្រឡាហោម ស ខេង បាន ដាក់វិធានការឲ្យគ្រប់តបណ្តាខេត្តបង្ក្រាប រាល់ល្បែងសុីសងគ្រប់ប្រភេទដើម្បីឲ្យភូមិឃុំសុវត្ថិភាពនិងទប់ស្កាត់មិនឲ្យមានអំពើលួចឆក់ប្លន់កើតមានទៅលើប្រជាពលរដ្ឋ ស្លូតត្រង់នោះជាដាច់ខាត ។

ក្នុងនោះខេត្តមួយចំនួនបានបញ្ចេញស្នាដៃបង្ក្រាបឲ្យថ្នាក់លើបានឃើញក្រោយចេញវិធានការភ្លាម ។ ដោយឡែកខាងខេត្តកំពតគេនៅមិនទាន់ឃើញលោកស្នងការ ចាត់វិធានការបង្ក្រាបនៅឡើយទេ ។ មហាជនរង់ចាំមើលថាតើដល់ពេលណាទើបលោកស្នងការបង្ក្រាបសង្វៀនល្បែងរបស់កូនលោកមេឃុំព្រែកក្រឹះ? ឬ មួយទុកគ្រាន់ចិញ្ចឹមកូនចៅ?មិនធម្មតាទេបើតាមមេការនៅវង់ល្បែងមួយនេះបានរអ៊ូថាមួយខែៗ បង់ឲ្យថ្នាក់លើខេត្តអស់រាប់មុឺនដុល្លារបើ មិនបង់បើកលេងមិនកើតឬក៏ត្រូវបង្ក្រាប អ៊ីចឹងត្រូវតែបង់ ។ អ៊ីចឹងតើបានជាអ្នកចូលចិត្តលេងមានជល់ អាប៉ោង យូគីនាំគ្នាធ្វើដំណើរទៅកាន់ទីនោះដើម្បីលេងល្បែងព្រោះថា វាមានផាសុកភាពមិនភ័យព្រួយរឿងចាប់ចងអ្វីឡើយ ព្រោះតែម្ចាស់បានសែនឲ្យ ថ្នាក់ដឹកនាំខេត្តរួចរាល់អស់ហើយ ។

ករណីនេះលោកអ៊ុំ សុីណាតធ្លាប់បាន ប្រាប់អ្នកកាសែតថាខាងម្ចាស់សង្វៀនសុំលេងតែ៣ថ្ងៃពេលបុណ្យភ្ជុំទេតែរហូតមកដល់ពេលនេះជិតដាច់ឆ្នាំទៅហើយមិន ឃើញបិទផ្អាកទេឬមួយលោកសប្បាយ ចាំយកលុយប្រចាំខែរហូតភ្លេចគិតថា ហួសភ្ជុំ?

ពាក់ព័ន្ធករណីនេះដែរបើតាមមន្ត្រី តុលាការនីខេត្តកំពតមួយរូបបានបង្ហើបថាសូម្បីលោកព្រះរាជអាជ្ញាក៏តឹងទ្រូងមិនស្ទើរដែរព្រោះថាលោកបញ្ជាឲ្យចាប់តែខាងស្នងការធ្វើព្រងើយ ។
ចំណែកលោកអភិបាលខេត្តនៅពេលអ្នកព័ត៌សួរនាំរឿងបនល្បែងនេះលោកបានត្រឹមថាចាំសួរលោកស្នងការសិនព្រោះលោកធ្លាប់បានប្រាប់ឲ្យបង្ក្រាបដែរតែមិន ទាន់ឃើញរាយការណ៍មកនៅឡើយទេ ។
មហាជនរិះគន់ថាឲ្យតែរបៀបនេះតើ ពលរដ្ឋរំពឹងទៅលើអីទៀត បើសមត្ថកិច្ចមាន ចំណែក ក្នុងបនល្បែងនេះអស់ទៅហើយ នោះ? តើឯណាទៅភូមិ-ឃុំសុវត្ថិភាព?

មហាជនលើកឡើងថាបនល្បែងនេះអាចបិទបានលុះត្រាតែសម្តេចតេជោស្រែកទើបគេបង្ក្រាប បើសម្តេចមិនស្រែកទេគេធ្វើមិនដឹងមិនឮសំងំចាំយកលុយខែយ៉ាង រំភើយ ៕ ដោយ ៖ នរិន្ទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print