ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់ធ្វើបាតុកម្មប្រឆាំងអំពើពុករលួយ

ចែករំលែក៖

នៅទីក្រុងធំៗរបស់ប្រេស៊ីលមានពល រដ្ឋរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មកាល ពីថ្ងៃទី៤ ខែធ្នូ ប្រឆាំងនឹងអំពើពុករលួយ កាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះ។

នៅទីក្រុង Brasilia ពលរដ្ឋរាប់សិប ពាន់នាក់ប្រមូលផ្តុំគ្នានៅមុខអគារដ្ឋសភា បង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះព័ត៌មានលេចឮថា សភាបានចូលរួមក្នុងអំពើ ពុករលួយនៅពេលដែលបានអនុញ្ញាឲ្យ អ្នកតំណាងរាស្ត្រទាំងអស់ រួចផុតពីការ ចោទប្រកាន់។ ព័ត៌មានខាងលើបានធ្វើឲ្យពលរដ្ឋប្រេស៊ីលខឹងសម្បាយ៉ាងខ្លាំងក្នុងពេលដែលរដ្ឋាភិបាលកំពុងប្រឈមនឹង អំពើពុករលួយបង្កការភ្ញាក់ផ្អើលជាងពីរឆ្នាំកន្លងមក។

ក្នុងពេលជាមួយគ្នានោះពលរដ្ឋរាប់ សិបពាន់នាក់បានដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុង Rio De Janeiro និង Sao Paulo ។ ក្រុមបាតុករភាគច្រើនបានស្លៀកពាក់ សម្លៀកបំពាក់ពណ៌បៃតងនិងលឿងដែលជាពណ៌ទង់ជាតិរបស់ប្រេស៊ីល។ ពលរដ្ឋបង្ហាញការគាំទ្រដល់សកម្មភាពស្រាវជ្រាវ ទៅលើក្រុមហ៊ុនប្រេងជាតិ Petrobras ។ និង ក្រុមហ៊ុនសាងសង់ជាច្រើនផ្សេងទៀត។

តាមការសន្និដ្ឋានមានពលរដ្ឋប្រមាណ ១៥ពាន់នាក់ធ្វើបាតុកម្មនៅទីក្រុង Sao Pa ulo ។ ក្រៅពីនេះនៅមានបាតុកម្មនៅទីក្រុង ជាច្រើនទៀតដែលមានបាតុករចូលរួម ប្រមាណ៤០មឺុននាក់។ បាតុកម្មកើតឡើង ក្នុងបរិយាកាសសន្តិភាព។

បច្ចុប្បន្នអ្នកនយោបាយប្រេស៊ីលជាង៥០នាក់ក្នុងនោះមានតំណាងរាស្ត្រជា ច្រើន រួមទាំងអភិបាលរដ្ឋ ស្ថិតនៅក្នុងបញ្ជីស្រាវជ្រាវជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ មូលនិធិមានតម្លៃជាង៤ពាន់លានដុល្លារ។

ជាមួយគ្នានោះរឿងអាស្រូវរបស់ក្រុមហ៊ុនរដ្ឋ Petrobras រួមជាមួយវិបត្តិសេដ្ឋកិច្ចជាតិបានធ្វើឲ្យពលរដ្ឋប្រេស៊ីលបង្ហាញការខឹងសម្បាយ៉ាងខ្លាំង៕

0512_brazil

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print