ស្លាប់២នាក់របួស៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ និង៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងៗគ្នា ក្នុងភូមិសាស្រ្តស្រុកក្រគរ និងស្រុកភ្នំក្រវាញ ។

ករណីទី១ ៖ វេលាម៉ោងប្រមាណ៧និង១៥យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ១៦៥-១៦៦ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរ សណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត ។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A 2411 មិនស្គាល់ឈ្មោះ (រត់គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុក៏បានបុកម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅបញ្រ្ចាស់ ទិសគ្នាពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់ភ្លាមៗ ។ អ្នកស្លាប់១- ឈ្មោះ ឈុន លី ភេទប្រុស អាយុ២២ឆ្នាំ និងទី២-ឈ្មោះ ភាព ភេទប្រុស អាយុ២២ឆ្នាំ ។

អ្នកទាំង២នាក់រស់នៅភូមិ-ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពោះវត្ថុតាងម៉ូតូនិង រថយន្តសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ។

ករណីទី២ ៖ នៅវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើ កំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ២០-២១ ស្ថិតភូមិកំពែង ឃុំ ប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងគោយន្តកន្រ្តៃ២គ្រឿងបើកជែងគ្នាក្រឡាប់ធ្លាក់ចូលស្រែបណ្តាលឲ្យអ្នកបើកនិងអ្នករួមដំណើររនបួសធ្ងន់ស្រាល៦នាក់ ។

មុនពេលកើតហេតុ គេឃើញគោយន្តកន្រ្តៃ១គ្រឿងម៉ាកគូបូតា ស៊េរីឆ្នាំ២០១៣ ពណ៌ក្រហម បើកបរដោយឈ្មោះ សឿន ឡឺម ភេទប្រុស អាយុ២៧ឆ្នាំ រួមដំណើរដោយឈ្មោះ គឿន សឿន ភេទប្រុស អាយុ៣៨ឆ្នាំ ។ អ្នកទាំង២រស់នៅភូមិបឹងស្ដុក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយបើកជែងគោយន្តកន្រ្តៃ១គ្រឿងទៀត ម៉ាក គូបូតា ស៊េរីឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា (ត្បូងទៅជើង) លុះមកដល់ចំណុចកើត ហេតុបានកៀរគ្នាក្រឡាប់ធ្លាក់ចូលស្រែ បណ្ដាលឲ្យខាងភាគីបើកជែងរងរបួសធ្ងន់ទាំងអ្នក បើកបរទាំងអ្នករួមដំណើរ ។ ចំណែកភាគីគោយន្តម្ខាងទៀតបើកបរដោយឈ្មោះ ឈុំ មុល ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិបាក់ត្រា ឃុំប្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (រងរបួសស្រាល) និងកូនៗចំនួន៣នាក់ទៀតរងរបួសធ្ងន់ម្នាក់ស្រី។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ចំណែក វត្ថុតាងគោយន្តកន្រ្តៃទាំង២គ្រឿងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រងិល ដើម្បីរង់ ចាំបន្តការដោះស្រាយគ្នាតាមនីតិវិធី ៕

12-6-2016-16 12-6-2016-14 12-6-2016-17 12-6-2016-18 12-6-2016-19 12-6-2016-15

...

ដោយ ៖ ប៉ឹមពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print