ប្រជាពលរដ្ឋប្រាប់ថា សង្វៀនបញ្ជល់មាន់មួយកន្លែងកំពុងដំណើរការក្នុងឃុំឈូកស្រុកក្រូចឆ្មា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖  សង្វៀនបញ្ជល់មាន់ ដែលមានទីតាំងក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិស្រះត្រកួន ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាននឹងកំពុងដំណើរការលេងយ៉ាងគគ្រឹកគគ្រេង គ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ ។ នេះបើតាមការអះអាងឲ្យដឹងពីប្រជា ពលរដ្ឋ ។

ក្រុមអ្នកភូមិលើកឡើងថា ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ គេឃើញក្រុមអ្នកលេងមាន់ជល់ដឹកមាន់ តាមម៉ូតូ ឬរថយន្ត មានទាំងសំឡេងហ៊ោកញ្ច្រៀវសប្បាយ ។ ពលរដ្ឋអះអាងថា ទីតាំងបញ្ជល់មាន់នទីតាំងនេះ មានបើកលេងល្បែងស៊ីសងផ្សេងៗទៀត មានដូចជា បៀរ និងអាប៉ោងផងដែរ ដែលសកម្មភាពនេះផ្ទុយពីគោលនយោបាយភូមិ-ឃុំ សុវត្ថិភាព ។

ពាក់ព័ន្ធករណីនេះ លោក សំ ហេង អធិការស្រុកក្រូចឆ្មារ បានថ្លែងទទួលស្គាល់ថា ទីតាំងខាងលើកន្លងទៅពិតជាមានលេងល្បែង ដូចការលើកឡើងរបស់ប្រជាពលរដ្ឋមែន, ប៉ុន្តែកាលពីពេលថ្មីៗ នេះត្រូវបានសមត្ថកិច្ចចុះបង្ក្រាបអស់ហើយ។ បើទោះជាដូច្នេះក្ដីលោកថា បើសិនជានៅតែបន្តលេងទៀត លោក នឹងចាត់ឲ្យកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបទៀត៕ ដោយ ៖ ហ្រេហ្គន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print