ជិះម៉ូតូអត់ភ្លើងពេលយប់ បុកបង្កាន់ដៃស្ពានបណ្តាលឲ្យបាក់.កស្លាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកក្បែរស្ពានថ្ម  ហើយក៏បានរាយការណ៍ ជូនអាជ្ញាធរសមត្ថកិច្ច ។ ការប្រទះឃើញសពនេះ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានស្រែល្អរ ខាងត្បូងភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ។

នគរបាលស្រុកបន្ទាយអំពិលបានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញសាកសពខាងលើក៏បានចុះទៅដល់កន្លែងកើតហេតុនិងបានសាកសួររកសាច់ញាតិទើបដឹងថាជនរងគ្រោះឈ្មោះ អឿត អឿយ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ ត្បែងថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល មានប្រពន្ធឈ្មោះថោយ កាន់ ហាអាយុ៥១ឆ្នាំ មានកូន២នាក់ ។

តាមសម្តីឪពុកជនរងគ្រោះឈ្មោះ ព្រុំ អឿត បានអោយដឹងថា  នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៧និង១0នាទីយប់ កូនរបស់គាត់ (ជនរងគ្រោះ)បានជិះម៉ូតូ ១គ្រឿងម៉ាកវ៉េវ ស៊េរីចាស់គ្មានភ្លើងបំភ្លឺ បានចេញពីផ្ទះគាត់តែម្នាក់ឯង គោលបំណងមកផ្ទះ ប្រពន្ទស្ថិតនៅភូមិត្បែងថ្មី ពេលមកដល់ចំណុចស្ពានស្រែល្អរក៏ជិះម៉ូតូបុកត្រចៀកស្ពាន បណ្តាលអោយធ្លាក់ទឹកទាំងម៉ូតូទាំងមនុស្ស ។

សមត្ថកិច្ចបន្តថា នៅលើខ្លួនសាកសពពិនិត្យមានស្លាកស្នាមចំនួន៣កន្លែង ស្នាមលើខ្នង ដៃស្តាំផ្នែកខាងលើ  ប្រវែង៤សង់ទីម៉ែត្រ  ស្នាមត្រូវបែកបបូរមាត់ខាងស្តាំ ប្រវែង៤សង់ទីម៉ែត្រ  ស្នាមជាំកហើមប៉ោងជនរងគ្រោះបាក់កស្លាប់នៅក្នុងទឹករយៈពេល២ថ្ងៃ ។

ផ្អែកតាមការពិនិត្យជាក់ស្តែង ទាំងនៅកន្លែងកើតហេតុនិងសាកសពជនរងគ្រោះ ពិតជា ស្លាប់ដោយគ្រោះថ្នាក់ចរាចរ បង្កឡើងដោយខ្លួនឯងពិតមែន ។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕  វិដុល

...

12-6-2016-24 12-6-2016-23 12-6-2016-22 12-6-2016-21

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print