រថយន្តស្ព័រទំនើបចេញពីក្លឹបTrue Face​ ជាន់ហ្គាលឿនដូចហោះជ្រុលបុករថយន្តកាមរីផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប២គ្រឿងបានរងការខូចខាត ខណៈដែលរថយន្តស័្ពរមួយគ្រឿងបានបើកចេញពីក្លឹបTrue Faceយ៉ាងលឿនជាន់ហ្វ្រាំមិនទាន់ក៏ជ្រុលទៅបុកជាមួយរថយន្តកាមរីហាយប្រ៊ីដចតចោលពីក្រោយពេញទំហឹងបង្កឲ្យភ្ញាក់ផ្អើល នៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតាមបណ្តោយផ្លូវលេខ៩០កែង ផ្លូវព្រះសុីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលយាមនៅក្បែរនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តស័្ពរម៉ាកឌូច ពណ៌ខ្មៅ គ្មានស្លាកលេខ បើកចេញពីក្លឹបTrue Faceក្នុងទិសដៅពីកើតទៅលិច បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយបើកបរយ៉ាងលឿន ភ្លាមនោះក៏ជ្រុលទៅបុកជាមួយរថយន្តកាមម៉ារីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2X-4632 មួយគ្រឿងដែលចតចោលនៅលើផ្លូវលេខ៩០ ដែលទើបនិងបើកចូលក្លឹបផងដែរនោះ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់អី្វដល់មនុស្សនេះទេគ្រាន់តែខូចខាតតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្តបង្កធ្វើការសម្រួលគ្នាជាមួយនិងរថយន្តរងគ្រោះដោយសុំយកទៅជួសជុលដើម្បីបញ្ចប់រឿងផងដែរ ។ចំណែកឯម្ចាស់រថយន្តរងគ្រោះរងក៏យល់ព្រម ដោយមិនចង់មានរឿងវែងឆ្ងាយ ៕

img_1757 img_1755 img_1756 img_1758 img_1753

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print