បង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញទាំង១៥នាក់ អាវុធខ្លីមួយដើមនិងម៉ូតូស៊េរីទំនើប១៧គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌទួលគោកសហការជា មួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល កម្លាំងនគរបាលទាំង១២ខណ្ឌ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល និងកម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើសិទ្ធិសីតកាសែតពាក់ព័ន្ធនឹង ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ ដោយបង្រាបបានចំនួន២ក្រុម មានគ្នា១៥នាក់ ចាប់តាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។

បន្ទាប់ពីមានសកម្មភាពប្លន់ប្រដាប់អាវុធ ឆក់ប្រដាប់អាវុធ និងអំពើចោរកម្ម បានកើតឡើងផ្ទួនៗ ស្ទើរជារៀងរាល់យប់ ក្នុងរាជធានីភ្នំពេញមកនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដាក់ផែនការយ៉ាងម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងនគរបាលពាក់ព័ន្ធ បើកការស៊ើបអង្កេត និងស្រាវជ្រាវដើម្បីឈានទៅ ដល់ការចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះឲ្យទល់តែបានផងដែរ ។

ក្នុងប្រតិបត្តិការបង្រ្កាបក្រុមចោរទាំងអស់ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ជាលទ្ធផលដ៏ជោគជ័យ និងបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ លុះនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមចោរប្លន់ទាំង១៥នាក់ ត្រូវបានយកមកបង្ហាញមុខជាសាធារណៈ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្រោមវត្តមានលោក អេង សោភា នាយការិយាល័យព្រហ្មទណ្ធកម្រិតធ្ងន់ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោកអធិការរងទទួលផ្នែកយុតិធម៍តាមបណ្ដាល ខណ្ឌ ក្នុងរាជធានីភ្នំពេញផងដែរ ។

ក្នុងពិធីបង្ហាញមុខក្រុមចោរប្លន់ខាងលើនេះ លោក អេង សោភា បានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់ ដែលត្រូវបានបង្ក្រាប បានជាបន្តបន្ទាប់នេះ មាន២ក្រុម ដោយក្រុមទី១ ជាក្រុមប្លន់ម៉ូតូ មានចំនួន១០នាក់ ក្នុងនោះខ្លះមានមុនរបបមិនពិតប្រាកដ មានរបបជាបុគ្គលិកនៅណាហ្គាវើល និងជាអ្នកបើករថយន្ត និងមាន២នាក់ទៀតជា អ្នកទទួលផលចោរកម្ម និងជួញដូរគ្រឿងញៀនយ៉ាងសកម្មផងដែរ។

ដោយឡែកក្រុមទី២ ធ្វើសកម្មភាពដោយប្រើអាវុធភ្ជង់គម្រាមប្លន់យកម៉ូតូ យកទូរស័ព្ទដៃ និងសម្ភារៈផ្សេងៗទៀត មានចំនួន៣នាក់។

លោក អេង សោភា បានបញ្ចាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរទាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន១៧គ្រឿង អាវុធខ្លី២ដើម ម៉ាកកា៥៤គ្រឿងញៀន៧១កញ្ចប់ ក្នុងនោះ៤៤កញ្ចប់ធំ ស្លាកលេខម៉ូតូចំនួន ៧ កាំបិតប័ងតោ និងទូរស័ព្ទដៃ ១គ្រឿងផងដែរ។

ដោយឡែកបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមចោរទាំង២ក្រុមនេះ បានធ្វើសកម្មភាពប្លន់ចំនួន១៣ករណីនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា នៅសង្កាត់ផ្សារដេប៉េ៣ ខណ្ឌទួលគោក នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងនៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

ម៉ូតូដែលក្រុមចោរប្លន់ទាំង១៣ករណី ខាងលើនេះ រួមមាន៖ ZoomerX ១៣គ្រឿង។ ដោយឡែកម៉ូតូដែលដកហូតបាន រួមមាន៖ ម៉ាក Next Scoopy, Duke, PCX, Click, Wave និង Honda C125។

ចុងក្រោយលោក អេង សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់រងគ្រោះក្នុងអំពើប្លន់ប្រដាប់អាវុធនេះ សូមមើលពិនិត្យម៉ូតូរបស់ខ្លួន នៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ យកម៉ូតូ ដើម្បីមកទទួលយកត្រឡប់ទៅវិញ ៕  ដោយ ៖ តារា

...

12-6-2016-12 12-6-2016-26 12-6-2016-27 12-6-2016-10 12-6-2016-11

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print