ចោរលួចចូលគាស់ផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងរាយការណ៏ដល់សមត្ថកិច្ចមូល ដ្ឋាន ខណៈផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ត្រូវចោរលួចគាស់ចម្រឹងដែក បង្អូចខាងក្រោយផ្ទះ ។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦ ស្ថិត ក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថាម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះសរសុខម្រើនអាយុ៣០ឆ្នាំមុខរបរជាប្រធានមន្ទីពេទ្យបង្អែកស្រុកស្វាយទាបមានទីលំនៅក្នុងភមិឃុំកើតហេតុខាងលើ។

បើតាមអ្នកភូមិបានអោយដឹងថាមុនយប់កើតហេតុវេលាម៉ោង១យប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៦មានភ្លៀងធ្លាក់ព្រមទាំងមានឆ្កែព្រុសយ៉ាងខ្លាំងខណះមិនហ៊ានចេញមកក្រៅព្រោះគាត់ជាមនុស្សស្រីរហូតមកដល់ព្រឹកស្រាប់តែឃើញទ្វាខាងក្រោយផ្ទះបើកនិងបង្អុចត្រូវបានគាស់ចេញមួយប្រហោងនិងអំពូលភ្លើងឆេះក៏មានកាឆោឡោតែម្ថង។

តាមម្ចាស់ផ្ទះបានប្រាប់អ្នកពត៏មានថាក្រោយពីទទួលដំណឺងថាមានជនសង្ស័យចូលគាស់ផ្ទះទើបគាត់ប្រញាប់ប្រញាលមកខេត្តស្វាយរៀងវិញព្រោះជាប់រវល់ទៅខេត្តផ្សេងតាំងពីថ្ងៃសុក្ររយះពេល៥ថ្ងៃមកហើយ។

ប្រភពបន្តថាបន្ទាប់ពីត្រលប់មកដល់ផ្ទះនិងក្រុមគ្រួសារបានចូលទៅពិនិត្យក្នុងបន្ទប់និងទូរខោអាវស្រាប់តែហួសចិត្តដោយម៉ូតូ២គ្រឿងនៅដដែលនិងសំភារះទ្រព្យសម្បត្តិមិនមានបាត់បង់អ្វីនោះទេខណៈដែលមិនដឹងជនសង្ស័យចង់យកអ្វីនោះទេ។បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងសាកសួរម្ចាស់ផ្ទះបន្តទៀតដើម្បីស្រាវជ្រាវរកមូលហេតុមូលហេតុជនសង្ស័យផងដែរ ៕ ដោយ ៖ យឹម សុថាន

...

a1-1 a1-2 a1-3 a1-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print