អនុប្រធានាធិបតីហ្វុីលីពីនលាលែងពីតំណែងក្រោយរងការរិះគន់ពីលោក ឌុយទែរតេ

ចែករំលែក៖

ដោយសារតែមានទស្សនៈនយោបាយផ្ទុយគ្នាជាមួយប្រធានាធិបតី ឌុយទែរតេ បានធ្វើឲ្យអនុប្រធានាធិបតី ហ្វុីលីពីនប្រកាស លាលែងចេញពីតំណែង។

សារព័ត៌មានរ៉យទ័របានផ្សាយថា អនុប្រធានាធិបតី លោកស្រី Leni Robredo បានប្រកាសថា លោកស្រីនឹងចាកចេញពីគណៈរដ្ឋមន្ត្រីដោយសារតែលោកស្រីមានទស្សនៈនយោបាយផ្ទុយគ្នាជាមួយប្រធានាធិបតី។ លោកស្រីក៏បានបង្ហាញពីមន្ទិល សង្ស័យនៃការប៉ុនប៉ងដកលោកស្រីចេញពីតំណែងដ៏សំខាន់មួយនេះ។

លោកស្រី Leni Robredo បានបញ្ជាក់ថានឹងមិនឲ្យបាត់បង់តំណែងអនុប្រធា នាធិបតីនេះឡើយ ប៉ុន្តែ លោកស្រីបាន សម្រេចលាលែងចេញពីតំណែងប្រធាន គណៈកម្មាធិការសហការអំពីដីធ្លី និងការ អភិវឌ្ឍទីក្រុង HUDCC ដែលជាស្ថាប័ន ស្ថិតនៅក្នុងគណៈរដ្ឋមន្ត្រីហ្វុីលីពីនហើយ លោកស្រី Leni Robredo បានគ្រប់គ្រង តាំងពីខែមករា ឆ្នាំ២០១៦ មក។

នៅក្នុងការប្រកាសតាមបណ្តាញសង្គម ហ្វេសប៊ុក លោកស្រី Leni Robredo បាន សរសេរថា«យើងបានទទួលសារកាលពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នាយកខុទ្ទកាល័យ ប្រធានាធិបតីដោយក្នុងនោះប្រធានាធិបតីបានបញ្ជាឲ្យខ្ញុំផ្អាកការចូលរួមកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនៅថ្ងៃទី៥ ខែធ្នូនេះ»។ លោក ស្រីបន្តទៀតថា ការសម្រេចចិត្តបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ការសម្រេចភារ កិច្ចរបស់លោកស្រី ។

នៅក្នុងប្រទេសហ្វុីលីពីនប្រធានាធិបតីនិងអនុប្រធានាធិបតីត្រូវបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា។ លោក ឌុយទែរតេ និងលោកស្រី រ៉ូប្រឺដូ មកពី គណបក្សផ្សេងគ្នា។

កន្លងមកលោកស្រី រ៉ូប្រឺដូ បានបញ្ជាក់ ថា «ខ្ញុំបានដឹងពីគម្រោងប្លន់យកកៅអីអនុប្រធានាធិបតី។ ខ្ញុំមិនបានយកចិត្តទុកដាក់ ដោយសារតែរវល់ការងារច្រើន។ រយៈ ពេលចុងក្រោយនេះ សកម្មភាពប៉ុនប៉ង ខាងលើបានបង្ហាញចេញជារូបរាង។

លោកស្រី រ៉ូប្រឺដូ អាយុ៥២ឆ្នាំ ជាអតីតមេធាវីចំណែកស្វាមីរបស់លោកស្រីគឺជាអ្នកនយោបាយដ៏ល្បីល្បាញមួយរូប ដោយទទួលបានការលើកសរសើរថាជាអ្នក ស្មោះត្រង់ជួយដល់ជនក្រីក្រ៕

president-1 philippine-presidentpresident-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print